ភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំនេះមានជាង៤ម៉ឺននាក់ជាកំនើនមួយគួរឱ្យកត់សំគាល់!

(ខេត្តស្ទឹងត្រែង)៖ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណី ជាតិខ្មែររយៈពេល៣ថ្ងៃ និងចុងសប្តាហ៍ថ្ងៃ អាទិត្យនេះមានភ្ញៀវ ទេសចរជាតិនឹង មកលេងតាមតំបន់ រមណីយដ្ឋាន ទេសចរណ៍នានា ក្នុងខេត្តស្ទឹងត្រែង មានចំនួន៤២,២១២នាក់ ជាកំណើនគួរឱ្យកត់សំគាល់ ដែលបង្ហាញពី ប្រទេសកម្ពុជាមាន សុខសន្តិភាពនិង សុវត្ថិភាពផ្នែក សុខភាពផងដែរ។

ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែងលោក អ៊ុន ប៉ោសឿន បានអោយដឹងគិត ចាប់ពីថ្ងៃទី១៤មេសា ដល់ថ្ងៃ១៧មេសា នេះខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរណ៏ ជាច្រើនកុះករដោយសារ តែខេត្តនេះមានរម្មណីយ ដ្ឋានស្អាត ផ្លូវគមនាគមន៍ស្រួល ធ្វើដំណើរ-ប្រជាពលរដ្ឋ មានជីវភាពធូរធារ- គួបផ្សំនឹងសង្គមជាតិ យើងមានសន្តិសុខល្អ ផងជាពិសេសបងប្អូន ប្រជាពលរដ្ឋយើង បានចាក់វ៉ាក់សាំង គ្រប់គ្នាក្នុងការ បង្ការជំងឺកូវីដ១៩។

លោកប្រធានមន្ទីរ បន្តថាសំខាន់ ជាងនេះទៀត ប្រមុខរដ្ឋាភិបាលបាន ផ្តល់លទ្ធភាពឱ្យ ប្រជាពលរដ្ឋ ក្នុងខេត្តចំនួន៤ នៅភាគឥសាន្ត សម្រេចចិត្តមិនពាក់ មាស់ដោយខ្លួនឯង  ហើយខេត្តនៅភូមិ ភាគឥសាននេះ មានសក្តានុពលធម្មជាតិ  អាជ្ញាធរ នឹងសហគមន៍ បានបង្កើតតំបន់រមណីដ្ឋាន បែបធម្មជាតិ-  វប្បធម៌-នឹងភាពច្នៃប្រឌិត អាចទាក់ទាញភ្ញៀវឲ្យ មកកំសានជា ខ្សែសង្វាក់  ចេញពីខេត្តមួយទៅ ខេត្តមួយទៀតបាន យ៉ាងងាយស្រួល។

លោកប្រធានមន្ទីរ បានបញ្ជាក់ថាឆ្នាំនេះ មានវត្តមានភ្ញៀវច្រើន បានធ្វើដំណើរវិលជុំ ចេញពីខេត្តក្រចេះ មកស្ទឹងត្រែងទៅ រតនគីរី នឹង មណ្ឌលគីរី  ហើយចេញ ទៅកំពង់ចាម ព្រោះផ្លូវគមនាគមន៍ ងាយស្រួលធ្វើ ដំណើរហើយភ្ញៀវ ទេសចរយើងមានស្មារតី ភ្ញាក់រលឹកខ្ពស់ក្នុងការ គោរពច្បាប់ចរាចរណ៍ ហើយផ្នែកបរិស្ថានក៍ ចូលរួមចំណែក បានល្អផងដែរ  ព្រោះពួកគាត់បានវេច ខ្ជាប់សំរាមដាក់ក្នុងធុង បានត្រឹមត្រូវ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *