(ខេត្តប៉ៃលិន)៖ ដោយមានការបញ្ជា ផ្ទាល់ពីលោកសេង គឹមឡាក់ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តប៉ៃលិន លោក សេង សុគន្ធ ស្នងការនគរបាល ខេត្តប៉ៃលិនកាលពី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកម្លាំង ផែនការងារព្រហ្មទណ្ឌ ផែនការងារសន្តិសុខ និងផែនការងារ អន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាន នគរបាលស្រុក សាលាក្រៅ កម្លាំងប៉ុស្ដិ៍រដ្ឋ បាលស្ទឹងកាច់ សហរការជាមួយ កម្លាំងផែនការងារ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាន ខេត្តប៉ៃលិន និងកម្លាំងកង រាជអាវុធហត្ថ ចុះបង្រ្កាបកន្លែងរក ស៊ីខុសច្បាប់ (លក់អ៊ីវ៉ានគេចពន្ធ ការស្នាក់នៅ ខុសច្បាប់របស់ជន បរទេស និង បើកល្បែងអនឡាញ ទូរបាញ់ត្រីខុសច្បាប់) មានចំនួន ០៣ទីតាំងរួមមាន៖ ទីតាំងទី០១ មានការបើកល្បែង អនឡាញខុសច្បាប់ និងការស្នាក់នៅខុស ច្បាប់របស់ជនបរទេស នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងឃាត់ខ្លួនបាន មនុស្សប្រុសស្រី ចំនួន ៨៧នាក់ ក្នុងនោះមាន ជនជាតិថៃ ៨៥នាក់ ស្រី ៣៨នាក់ ភូមិមារ ០១ នាក់ស្រី ឡាវ ១នាក់ស្រី។
កម្លាំងជំនាញដក ហូតបានវត្ថុតាងរួមមាន -ទូរបាញ់ត្រី ០៦គ្រឿង -កៅអី ២២ -កុំព្យទ័រ ០១គ្រឿង -ម៉ាសុីនព្រីន ០១គ្រឿង -ទូរដែក ០១ -ម៉ាសុីនគិតលេខ ០១ និងសម្ភារៈរួមមាន -បាល់ ០៣ -ម៉ូនីទ័រ ០២ -LED ០៣ -សុីភីយូ ០១ -អិមភ្លី ០១ -តុ ០៣ -ក្ដាកាត់ក្រដាស ០១ -ឃីបូត ០២ -ម៉ៅ ០១ និង បុគ្គលិកចំនួន ១៣នាក់ ស្រី ០៥នាក់។
ទីតាំងទី០២ ម្ចាស់សំណាក់ របស់ឈ្មោះ ឡុង គីម ទាង មានទីតាំង នៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។កម្លាំងជំនាញ ឃាត់ខ្លួនជនជាតិថៃ ស្នាក់នៅខុសច្បាប់ចំនួន ០៤នាក់ ប្រុស ០១នាក់ និងដកហូតបាន វត្ថុតាងរួមមាន ស្រាសង្ស័យគេចពន្ធចំនួន ៩៩៩កេសមាន ៤៥ប្រភេទ បារីសង្ស័យគេច ពន្ធចំនួន ៥៥ កេះ។
និងទីតាំងទី០៣ ម៉ាតរបស់ឈ្មោះ ឡុង គីមទាង កម្លាំងជំនាញឆែកឆេរ ឃើញ-ស្រា និងបារីសង្ស័យគេចពន្ធ ត្រូវបានកម្លាំង ជំនាញដកហូតមក បូកជាមួយទីតាំងទី០២ ។
បច្ចុប្បន្នមនុស្ស និងសម្ភារៈទាំងអស់ខាងលើ ត្រូវបានដកហូត និងបញ្ចូនទៅស្នងកា រដ្ឋាននគរបាល ខេត្តប៉ៃលិនដើម្បី បន្តនីតិវិធីតាមច្បាប់។ ចំណែកឯអ្នកស្នាក់ នៅដែលខុសច្បាប់ ត្រូវឲ្យស្នាក់នៅប ណ្តោះអាសន្នរង ចាំការបញ្ចូន ទៅប្រទេសថៃវិញ រីឯស្រា និងបារី ត្រូវបានបិទទុក នៅទីតាំងទី២ រង់ចាំការដក ហូតនៅពេលបន្ត៕