(ប្រទេសឥណ្ឌូនេស៊ី)៖ មកទល់ពេលនេះ អ្នកស្លាប់កើនឡើង ដល់ទៅ២៧នាក់ហើយ នៅក្នុង អំពើហិង្សា កើនឡើងជាថ្មី រយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះស្ថិតនៅ ប៉ាពូអាស៊ី ខេត្តភាគខាង កើតប្រទេស ឥណ្ឌូណេស៊ី។ ក្នុងចំណោមអ្នក ស្លាប់និងរងរបួស ក្នុងនោះមានម្នាក់ជាយោធា បន្ទាប់ពីរងរបួស ដោយកាំបិតធ្ងន់ធ្ងរពេក។ តុល្យការនៃជនរងគ្រោះ អាចនឹងកើនឡើងថែមទៀត។ តើអ្វីជាដើមហេតុនាំ មានកុបកម្មហិង្សា យ៉ាងដូច្នេះ ?
អំពើហិង្សាបានផ្ទុះ ឡើងនៅក្នុងវិទ្យាល័យ មួយនៅ Wamena ក្រុងដ៏សំខាន់ជាង គេរបស់ខេត្តប៉ាពូអាស៊ីឥណ្ឌូណេស៊ី។ ភ្លើងកំហឹងបានឆាបឆេះឡើង ទំនងដោយហេតុថា មានអ្នកគ្រូម្នាក់បានប្រដូចកូ នសិស្សជន ជាតិប៉ាពូអាស៊ី ទៅនិងសត្វ “ស្វា”។
គេមិនដឹងថាតើអ្នក គ្រូនោះបានពោល ពាក្យជេរមែនឬយ៉ាងណាទេ ប៉ុន្តែនៅថ្ងៃ ចន្ទនេះ បាតុកម្មបានផ្ទុះឡើង ហើយរាលដាលទៅ ជាអំពើហិង្សាចលាចល ដុតអគារ មានអគ្គិភ័យដែលបណ្តាល ឱ្យមានមនុស្សស្លាប់ អស់ជាច្រើននាក់។ ឯប៉ូលិសវិញក៏បានចេញ បង្ក្រាបដោយបាញ់គ្រាប់បែកផ្សែង។
ហេតុអ្វីគ្រាន់ តែគ្រូជេរសិស្ស បែរជារាលដាលទៅ ជាការប៉ះបោរប្រឆាំង ? ពីព្រោះរងើកភ្លើងកំហឹងមានស្រាប់ ! ជនជាតិប៉ាពូអាស៊ី មានអារម្មណ៍ ជាជនរងគ្រោះនៃការរើសអើង ពូជសាសន៍ និងជាពលរដ្ឋស្រ ទាប់ក្រោមរបស់ ឥណ្ឌូណេស៊ី តាំងពីឥណ្ឌូណេស៊ី ចូលមកកាន់ កាប់តំបន់ នៅឆ្នាំ១៩៦០មក។ ម្យ៉ាងទៀត ធនធានធម្មជាតិ របស់ប៉ាពូអាស៊ី ត្រូវបានរដ្ឋាភិ បាល ឥណ្ឌូណេស៊ី ទាញយកអស់ដោយ គ្មានផ្តល់ផលអ្វីបន្តិច បន្តួចដល់ពលរដ្ឋ ក្នុងតំបន់ជាម្ចាស់ដើមទេ។ មានដើមកំណើតជា ជនជាតិមេឡាណេស្ហ៊ី មានពណ៌សម្បុរ ស្បែកខ្មៅ ជាងពលរដ្ឋភាគ ច្រើនឥណ្ឌូណេស៊ី ដែលមានដើម កំណើតម៉ាឡេ ពលរដ្ឋប៉ាពូអាស៊ី រងគ្រោះជាប្រចាំពីកា រប្រកាន់ពូជសាសន៍។ ហើយជាចុងក្រោយ គឺមកពីពួកគេចង់ បានឯករាជ្យ តែ រដ្ឋាភិបាលឥណ្ឌូ ណេស៊ីបដិសេធន៍។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ បានសន្យា ក្នុងពេលឃោស នាបោះឆ្នោត ថានឹងជួយពលរដ្ឋ ប៉ាពូអាស៊ីឱ្យមានជីវិតប្រ សើរឡើងក្នុងសង្គម ដូចបណ្តាពល រដ្ឋពេញផ្ទៃប្រទេសផ្សេងទៀត។ ប៉ុន្តែរហូតមកទល់ពេល ពលរដ្ឋប៉ាពូអាស៊ីបានត្រឹមតែរង់ចាំ៕