(ភ្នំពេញ)៖ លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវ ហង្ស ភារី អ៊ឹម សិទ្ធី ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទ ជាច្រើនកុះករ បានអញ្ជើញចូល រួមក្នុងពិធី កាន់បិណ្ឌ វេនទី១២ នៅវត្តមុនីសុវណ្ណហៅ (វត្តចំពុះក្អែក) ដែលស្ថិត នៅក្នុងសង្កាត់ ព្រែកថ្មី ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ នឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្នុងពិធីនោះផងដែរ លោកជំទាវក៏បាន បូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការ បង្សុកុលព្រមទាំង បាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅ វេរប្រគេនព្រះសង្ឃ និងរាប់បាត្រ ដើម្បី ឧទ្ទិស នូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញាន ក្ខ័ន្ធបុព្វការីជនមាន មាតាបិតាជីដូនជីតា ញាតិការ ទាំង៧សណ្ដាន ក៏ដូចជាឧទ្ទិសដល់ ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបាន លះ បង់ជីវិត ដើម្បីបុព្វហេតុ រំដោះជាតិ និងប្រជាជន ពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ជាពិសេសជាង នេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណ កម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាង អយុត្តិធម៌ នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ដោយសូមឲ្យដួង វិញាណក្ខ័ន្ធអ្នក ទាំងអស់ឲ្យ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ក៏បួងសួង បួងសួងថ្វាយ ព្រះពរជ័យ ថ្វាយព្រះ មហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរ ដល់ព្រះសង្ឃ គ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំង ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តី ចម្រើនគ្រប់ៗ គ្នាជារៀងរហូត ៕