(ខេត្តកំពត)៖ ដោយយោង តាមបណ្តាញសារព័ត៌មាន ក្នុងស្រុក មួយចំនួន បានចុះផ្សាយជា ហូរហែថា : ទីតាំងសង្វៀន ជល់មាន់និង អាប៉ោងដុះស្លែរ ឈ្មោះ នី ជា(ម្ចាស់សង្វៀន) បានបើកសង្វៀន បញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ ដែលកំពុងដំណើរ ការយ៉ាងរលូនសង្ស័យ អាជ្ញាធរមានសមត្ថកិច្ច បើកភ្លើងខៀវ។
ដែលមានផ្លូវចូលពីផ្លូវជាតិ ចម្ងាយប្រហែលកន្លះ គីឡូម៉ែត្រជាប់ផ្លូវរថភ្លេីង នៅចំណុចក្រោម ចំការស្វាយក្នុង ភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូគោ ខេត្តកំពត ដែលបាននឹង កំពុងបើកដំណើរការ យ៉ាងរលូន លេងជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើត និងអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយ ដែលផ្ទុយពីគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទាំង៧ចំនុច របស់រដ្ឋាភិបាល ដែលដាក់ចេញដោយ ក្រសួងមហាផ្ទៃ។
ប្រភពពីអ្នកចេញចូល លេងល្បែងសុីសង បានលួចខ្សឹបប្រាប់អ្នក សារព័ត៌មានយើងថា ទីតាំងគេបើកលេងជាយូរណាស់មកហើយ ឈ្មោះ នី ជាម្ចាស់សង្វៀន បានរត់ការ គ្រប់ច្រកល្ហក់ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ ជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើក លេងយ៉ាងសេរី ចំពោះ អាជ្ញាធរមាន សមត្ថកិច្ចមិនចាំបាច់ ព្រួយបារម្ហឡើយ ។
ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជិត ទីតាំងជល់មាន់ នឹងអាប៉ោង បានឲ្យដឹងថា ចំពោះទីតាំងល្បែង សុីសងខុសច្បាប់មួយនេះ ពីមួយថ្ងៃទៅមួយ ថ្ងៃគេឃើញមាន មនុស្សចេញចូល លេងយ៉ាងច្រើនកុះករ ពពាក់ពពួនគ្នា ដូចដង្ហែកឋិន ដោយមិនខ្លាចញញើត អ្វីទាំងអស់ហាក់បី ដូចប្រទេសគ្មានច្បាប់។
ពលរដ្ឋដាក់ ការសង្ស័យថា អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរ៉ូវគ្នាជាមួយម្ចាស់ ទីតាំងខាងលើ អស់ហើយទេដឹង ឬមួយខ្លាចបែកឆ្នាំង បាយបានជាមិនហ៊ាន បង្ក្រាបទើបបណ្ដែត បណ្ដោយឲ្យបុគ្គល ឈ្មោះ នី (ម្ចាស់សង្វៀន) បានបើកសង្វៀន បញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ យ៉ាងគគ្រឹកគគ្រេងទៅវិញ។
ព្រោះថាល្បែងស៊ីសង គ្រប់ប្រភេទនេះហើយ បង្កឲ្យមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ជាហេតុនាំឲ្យ ប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងមូលដ្ឋានជាដើម។
ពាក់ព័ន្ធរឿងល្បែងសុីសង ខុសច្បាប់ខាងលើ លោក ភី ឌក មេប៉ុស្តិ៍ព្រែកត្នោត លោកបាននិយាយ ប្រាប់យ៉ាងខ្លី ថាចំពោះបញ្ហាសង្វៀន បញ្ជល់មាន់របស់ឈ្មោះ នី នេះលោកមិនមាន សមត្ថភាពបង្ក្រាប នោះទេគឺត្រូវតែ រង់ចាំបទបញ្ជាពីថ្នាក់ ក្រុងទើបលោក ហ៊ានចុះបង្ក្រាប។
ចំណែកលោកព្រាប សាមិត្ត អធិការក្រុងបូក គោអង្គភាពសារព័ត៌ មានយើងនៅថ្ងៃទី ២១,០៤,២០២២នេះមិនអាចសុំការបំភ្លឺបានទេ។
ទោះជាយ៉ាងណាក្ដី បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់ អាជ្ញាធរពាក់ព័ន្ធទាំង អស់មេត្តាមានវិធានការ បង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាង លើនេះផងទាន។ហើយបងប្អូន ប្រពលរដ្ឋ មានសង្ឃឹមនឹង ជឿជាក់លើលោក ឧត្តមសេនីយ៍ទោ ស្នងការខេត្ដកំពតនិង ឯកឧត្តម អភិបាលខេត្តកំពត នឹងមានចំណាត់ ការចំពោះករណី ល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕
តើករណីដូចខាងលើ ជាការពិតដែរឬទេ? ដូចនេះ ក្រុមការងារអ្នកសារ ព័ត៌មានយើងរង់ចាំ ការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ ៕