(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តន៍តាម បទបញ្ជាលោក វរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរ សេនាតូចការពារ ព្រំដែនគោកលេខ ៨១៥កងកម្លាំងនគរបាល ការពារព្រំដែនសហការ ជាមួយកម្លាំង យោធាបានធ្វើការ ទប់ស្កាត់បានប្រជាពល រដ្ឋបម្រុងឆ្លងខុសច្បាប់ ចូលទៅប្រទេសថៃបាន ២ករណីនិងឃាត់ បានប្រជាពលរដ្ឋខ្មែរបាន ជាបន្តរបន្ទាប់កាលពី ថ្ងៃទី២១ខែមេសាឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃខេត្ត បន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី ទី១កាលពីថ្ងៃទី២១ ខែមេសាឆ្នាំ ២០២២វេលាម៉ោង១៦និង ៣០នាទីកម្លាំង នគរបាលប៉ុស្តិ៍សង្កែ ចំនួន៣ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុក ធីនាយប៉ុស្តិ៍ សហការជាកម្លាំងយោធា កងពលតូចលេខ៥១ បានទប់ស្កាត់ ប្រជាពលរដ្ឋបំរុង ឆ្លងដែនខុសច្បាប់ ទៅ ប្រទេសថៃ បានចំនួន០៦នាក់ ក្នុងនោះមានស្រី០៤នាក់ កុមារ០១នាក់ នៅចំណុចក្រោយផ្ទះ កិ វឹម ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ករណីទី២ ក្នុងថ្ងៃដ៏ដែល វេលាម៉ោង ២៣និង៣០នាទី យប់កម្លាំងនគរបាល ប៉ុស្តិ៍ក្បាលទំនប់ ចំនួន៤នាក់ដឹកដោយ លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្ដិ៍ បានដើរល្បាត ត្រួតពិនិត្យតាម ខ្សែរបន្ទាត់ព្រំ ដែនចាប់ពីចំណុច គោលដៅមុខប៉ុស្តិ៍ ដល់ចំណុចគោល ដៅដើមអំពិល (កងពល៥១) ក្នុងភូមិបន្ទាយ ទី២ ឃុំអូរសំព័រ បានឃើញប្រជា ពលរដ្ឋប្រហែល ០៤ឬ០៥នាក់ បម្រុងលួចឆ្លងដែនខុស ច្បាប់ទៅប្រទេសថៃ។
លោកនាយប៉ុស្តិ៍បាន ប្រាប់អោយដឹងថា ក្រោយពីបានឃើញកងម្លាំងចុះល្បាតបងប្អូនប្រជាពលរដ្ឋដែលបំរុងលួចឆ្លងចូលទៅប្រទេសថៃក៏បាននាំគ្នារត់គេចូលអូរព្រមដែនកម្ពុជាថៃបាត់។
ដោយមានការសហការណ៍ គ្នាល្អជាមួយកម្លាំង ទាហានឈុតខ្មៅថៃ (ព្រាន) កងអនុសេនាធំលេខ ១៣០៥ ដែលឈរជើងទល់ មុខភូមិសាស្ដ្រប៉ុស្ដិ៍ក្បាល ទំនប់ឲ្យជួយសហការទប់ ស្កាត់ទើបឃាត់បាន ប្រជាពលរដ្ឋខ្មែរ បានចំនួន៥នាក់ ក្នុងនោះ ស្រី០២នាក់ កុមារ០១នាក់ នៅចំណុច ភូមិគុតហុីន (មូសុី) ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបានអោយពួកគាត់ សម្រាកនៅទីបញ្ជាការ កងអនុសេនាធំ ១៣០៥ រង់ចាំពេលព្រឹក ទើបបញ្ជូនទៅប៉ូលិស ខ្លងណាំសៃ បន្តនីតិវិធីច្បាប់។
លោកវេសេនីយ៍ឯក សួង សៅ មេបញ្ជារការ វរៈសេនាតូចការពារ ព្រំដែនគោកលេខ៨១៥ បានប្រាប់ អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទអោយ ដឹងថាប្រជាពលរដ្ឋដែល បំរុងលបលួចឆ្លងដែន ចូលទៅក្នុង ប្រទេសថៃត្រូវបាន កម្លាំងជំនាញទប់ ស្កាត់បានមាន ចំនួន២០នាក់ ក្រោយពីបានទប់ មិនអោយឆ្លង ដែនចូលប្រទេសថៃ ទាំងខុសច្បាប់កម្លាំង ជំនាញបានអោយបង ប្អូនប្រជាពលរដ្ឋខាង លើធ្វើកិច្ចសន្យា រួចបានប្រគល់ពួក គាត់ជូនផ្នែកជំនាញ អធិការស្រុកម៉ាឡៃ ដើម្បីចាត់វិធានការ បន្តតាមនិតិវិធីច្បាប់ ។
ក្នុងនោះផងដែរ លោកវេសេនីយ៍ឯក សួង សៅ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ កុំអោយលង់ ចាញ់បោកមេខ្យល់នាំ ទៅធ្វើការនៅក្នុង ប្រទេសថៃទាំង ខុសច្បាប់ហើយ ត្រូវងាកមក រកការងារស្របច្បាប់តាម រយៈក្រុមហ៊ុនផ្សេងៗ និងរក្សារនៅ សុវត្ថភាពបងប្អូន ជាពិសេសបងប្អូន ប្រជាពលរដ្ឋកុំភ្លេច រក្សារសុខភាពនិង អនុត្តន៍តាមក្រសួង សុខាភិបាលនូវ៣កុំ និង៣ការពារ ទាំងអស់គ្នា៕