(ខេត្ដបន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោយពីទទួលបាន ពាក្យបណ្ដឹងរបស់់ ជនរងគ្រោះឈ្មោះ ហោ ធារីសុចនា ភេទស្រី អាយុ២៧ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់់ម៉ូតូ មួយគ្រឿងនៅ មុខផ្ទះជួលរបស់់ខ្លួន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីទទួលបាន ពាក្យបណ្ដឹងរបស់ជន រងគ្រោះ ខាងលើ លោកបានចាត់តាំង កម្លាំងចុះដល់កន្លែង កើតហេតុ ហើយធ្វើការ ស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឡុង សិទ្ធ ហៅដាំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសអេតចាយ បច្ចុប្បន្ន រស់់នៅមណ្ឌល៣ ស្ថិតនៅភូមិ ប្រជាធម្មលិច សង្កាត់់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១១និង០៩នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ព្រមទាំងដក ហូតម៉ូតូ០១គ្រឿងម៉ាក PCX ពណ៌ក្រហម ផលិតឆ្នាំ២០២២ ដែលជាម៉ូតូដែល ជនសង្ស័យលួច បានពីជនរងគ្រោះ ខាងលើ បន្ទាប់មកជន សង្ស័យត្រូវបានកម្លាំង កងរាជអាវុធហត្ថ បញ្ជូនមកមូលដ្ឋាន កងរាជអាវុធ ហត្ថក្រុងដើម្បីសួរនាំ ។
ជនសង្ស័យរូបនេះ ក្រោយពីកម្លាំងជំនាញ សួរនាំរួចមកបាន ឆ្លើយសារភាពថា ខ្លួនគេពិតជាបាន លួចយកម៉ូតូរបស់ ជនរងគ្រោះ ខាងលើពិតប្រាកដមែន ។
ដោយផ្អែកលើពាក្យ បណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ ចម្លើយសារភាពរបស់ ជនសង្ស័យ ព្រមទាំងមាន វត្ថុតាងផងនោះ ជនសង្ស័យត្រូវបាន កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ចំណែកម៉ូតូ ត្រូវបានកម្លាំងក្រុង ប៉ោយប៉ែតប្រគល់ ឱ្យម្ចាស់ដើមវិញហើយ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងកងរាជអាវុធ ហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យខាងលើ ដោយទទួលបានការ អនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលា ដំបូងខេត្តចាត់ ការតាមនីតិវិធីហើយ ៕