(ខេត្តបន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនា តូចការពារព្រំដែន គោកលេខ៨១៥ និងលោកវរសេនីយ៍ទោ មាសម៉េងហួង មេបញ្ជាការងទទួលទិស សហការជាមួយកម្លាំង យោធាសឹងរង ខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំបឹងបេង និងកម្លាំងកងរាជអាវុធ ហត្ថស្រុកម៉ាឡៃ បានចុះទប់ស្កាត់ ប្រជាពលរដ្ឋបំរុង លួចឆ្លងដែនខុស ច្បាប់ចូលប្រទេសថៃ បានចំនួន៩៥នាក់ កាលពីរសៀលថ្ងៃ ទី២៣ខែមេសាឆ្នាំ ២០២២វេលាម៉ោង ១៦និង០០នាទីត្រង់ ចំណុចមាត់អូរ ព្រំដែនស្ថិតក្នុង ភូមិល្វាឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកសួងសៅ មេបញ្ជាការវរសេនា តូចការពារព្រំដែន គោកលេខ៨១៥ បានប្រាប់អោយ ដឹងថាពលរដខ្មែរ ចំនួន៩៥នាក់ដែល កម្លាំងជំនាញទប់ស្កាត់ បានក្នុងនោះមានស្រី ចំនួន៣៩នាក់កុមារ មានចំនួន១១នាក់ ប្រុសចំនួន៤៥នាក់ ត្រូវបានមេខ្យល់នាំយក ទៅផ្លុងចោលដោយ សន្យាថានិងនាំឆ្លង ដែនចូលទៅ ប្រទេសថៃរកការងារធ្វើ។
លោកវរសេនីយ៍ឯក សួង សៅ បានប្រាប់អោយដឹង ទៀតថាពលរដ្ឋខាងលើដែលកម្លាំងជំនាញទប់ស្កាត់បានមកពីខេត្តចំនួនក្នុងនោះមានខេត្តបន្ទាយមានជ័យចំនួន២១នាក់ខេត្ត សៀបរាប ចំនួន២៩នាក់ ខេត្តបាត់ដំបង ចំនួន១៣នាក់ ខេត្តឧត្តមានជ័យចំនួន០៥នាក់ ខេត្តកំពង់ធំចំនួន០២នាក់ ខេត្តកំពត ចំនួន០៨នាក់ ខេត្តព្រៃវែងចំនួន១០នាក់ ខេត្តតាកែវ ចំនួន០៣នាក់ ខេត្តស្វាយរៀងចំនួន០៣នាក់ និងខេត្តត្បូងឃ្មុំ០១នាក់។
ក្រោយពីបានធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួចហើយ ក៏បានប្រគល់បងប្អូន ប្រជាពលរដ្ឋខាង លើជូនផ្នែក ជំនាញរបស់ អធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ដើម្បីចាត់វិធានការ បន្តតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ចំពោះ មេខ្យល់វិញលោក បានដាក់កម្លាំងអោយ ស្រាវជ្រាវ និងចាប់យកមក ផ្តន់ទោសចំពោះ មុខច្បាប់។
ក្នុងនោះផងដែរ លោកវេសេនីយ៍ឯក សួង សៅ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ កុំអោយលង់ ចាញ់បោកមេខ្យល់នាំ ទៅធ្វើការនៅក្នុង ប្រទេសថៃទាំង ខុសច្បាប់ហើយ ត្រូវងាកមក រកការងារស្របច្បាប់តាម រយៈក្រុមហ៊ុនផ្សេងៗ និងរក្សារនៅ សុវត្ថភាពបងប្អូន ជាពិសេសបងប្អូន ប្រជាពលរដ្ឋកុំភ្លេច រក្សារសុខភាពនិង អនុត្តន៍តាមក្រសួង សុខាភិបាលនូវ៣កុំ និង៣ការពារ ទាំងអស់គ្នា៕