លោកវរសេនីយ៍ត្រី ពៅ រតនា ដឹកនាំកម្លាំងចុះ ទប់ស្កាត់ប្រជាពលរដ្ឋ បំរុងលួចឆ្លងដែន ខុសច្បាប់ទាំង យប់បានចំនួន០៧នាក់….

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលប៉ុស្តិ៍ ស្ពានម៉ាឡៃ ចំណុះអោយនគរ បាលវរសេនាតូច ការពារព្រំដែន គោកលេខ៨១៥ ដឹកនាំដោយលោក វរសេនីយ៍ត្រី ពៅរតនា នាយប៉ុស្តិ៍រួមទាំង កម្លាំងក្រោមឳវ៉ាត ចំនួន៣នាក់ បានចុះទប់ស្កាត់ ប្រជាពលរដ្ឋបំរុង លួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេស ថៃបានចំនួន៧នាក់កាល ពីយប់ទាបភ្លឺវេលាម៉ោង ០៥និង០០នាទីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២ នៅត្រង់ចំណុចភូមិ ក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃ បានប្រាប់អោយដឹង ថាពលរដ្ឋខ្មែរបំរុង លួចឆ្លងដែនចូល ទៅប្រទេសថៃ ត្រូវបានកម្លាំងជំនាញ លោកទប់ស្កាត់ បានចំនួន០៧នាក់ ក្នុងនោះមានស្រីចំនួន០៣នាក់ប្រុសមានចំនួន០៤នាក់ហើយពួកគាត់មកពីខេត្តព្រៃវែង។

ក្រោយពីកម្លាំង ជំនាញធ្វេីការសួរនាំហើយ និងធ្វេីកិច្ចសន្យារួច បានអោយពួកគាត់រង់ ចាំនៅទីបញ្ជាការប៉ុស្តិ៍ ដេីម្បីប្រគល់ជូនផ្នែក ជំនាញអធិការនគរបាល ស្រុកម៉ាឡៃ ចាត់ការបន្តតាម នីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែលថា ក្រោយពីចប់បុណ្យចូល ឆ្នាំប្រពៃណីជាតិ និងដោយមានការ យកចិត្តទុកដាក់ពី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ នៃវរសេនាតូច ការពារព្រំដែន គោកលេខ៨១៥ បានដាក់ បទបញ្ជាការអោយ មានការទប់ស្កាត់រាល់ បទល្មើសឆ្លងដែនខុ សច្បាប់ឃើញថាកម្លាំង នគរបាលប៉ុស្តិ៍ ការពារព្រំដែន បានទប់ស្កាត់បាន ប្រជាពលរដ្ឋបំរុងលួចឆ្លង ដែនខុសច្បាប់ចូលទៅ ប្រទេសថៃបានសឹង រាល់ថ្ងៃគួរអោយ កត់សំគាល់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *