លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ ដឹកនាំកម្លាំង ចុះទប់ស្កាត់ ពលរដ្ឋចំនួន០៦នាក់ បំរុងលួចឆ្លងដែន ខុសច្បាប់ចូលទៅ ក្នុងប្រទេសថៃ………….!!!!

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្ថន៍ តាមបទបញ្ជារលោក វរៈសេនីយ៍ឯក សួងសៅ មេបញ្ចាការនៃ វរៈសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨១៥ កម្លាំងនគរបាលប៉ុស្តិ៍ ក្បាលទំនប់ចំនួន០៤ នាក់ដឹកនាំដោយ លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍សហការ ជាមួយកម្លាំងកងពល តូចលេខ៥១ បានចុះទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរបំរុង លួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃបាន ចំនួន០៦នាក់ស្ថិត ក្នុងភូមិក្បាលទំនប់ ឃុំអូរទំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាល ទំនប់បានប្រាប់អ្នក យកព័ត៌មានយើង អោយដឹងថាពលរដ្ឋខ្មែ របំរុងលួចឆ្លងដែន ខុសច្បាប់ចូល ប្រទេសទេសថៃ ចំនួន០៦នាក់ក្នុង នោះមានស្រីចំនួន០២ នាក់ប្រុសមានចំនួន៤នាក់ មកពីខេត្តចំនួន២ក្នុង នោះមានខេត្តសៀមរាបមាន ចំនួន០៥នាក់និងខេត្ត កំពង់ធំ មានចំនួន០១នាក់ផងដែរ។

លោកនាយប៉ុស្តិ៍បាន បន្តរអោយដឹងទៀតថា ក្រោមពីទប់ស្កាត់បាន ប្រជាពលរដ្ឋខាងលើ កម្លាំងជំនាញបាន ធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ ជូនផ្នែកជំនាញអធិការនគរ បាលស្រុកម៉ាឡៃ ដើម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផង ដែរថាលោក វរសេនីយ៍ឯក សួង សៅ មេបញ្ជាការនៃវរៈ សេនាតូចនគរបាល ការពារព្រំ ដែនគោកលេខ៨១៥ បានដាក់បទបញ្ជារ អោយកម្លាំងការពារព្រំដែន ក្នុងភូមិសាស្ត្រឈរជើងរបស់ខ្លួន ធ្វើយ៉ាងណាទប់ស្កាត់ រាល់បទល្មើសឆ្លងដែន អោយបានដាច់ខាត ទោះក្នុងកាលៈទេសៈ ណាក៏ដោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *