(ខេត្តកំពត)៖ អភិបាលខេត្ត កំពតបានបញ្ជាក់ថា តាមការសង្កេត ជាក់ស្តែងនៅក្នុង មូលដ្ឋានខេត្តកំពត ក៏ដូចជាទូទាំង ប្រទេសនៅសេសសល់ បក្សពួកក្រុមអមិត្ត ហើយរដូវកាលបោះឆ្នោត ខិតជិតមកដល់ ក្រុមនេះនឹងធ្វើ សកម្មភាពជាក់ ជាមិនខាន ពិសេសការបង្ហោះ ព័ត៌មានបំពុលសង្គម។ លោកអភិបាល ខេត្តសូមអំពាវនាវ ដល់សកម្មជន យុវជនគណបក្ស ត្រូវនាំគ្នាចូលរួមទប់ស្កាត់ បំភ្លឺ និងវាយបកឲ្យមាន ប្រសិទ្ធភាព ។
មានប្រសាសន៍ នៅក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាល សកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តកំពត ស្ដីពី “ការគ្រប់គ្រង និងការឆ្លើយតបព័ត៌មាន ប្រកបដោយប្រសិទ្ធភាព” ធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈ កម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២២ និង២០២៣នេះ ជាឆ្នាំដែលកំដៅ នយោបាយអាចនឹងកើន ឡើងតាមរូបភាពផ្សេងៗ ពីក្រុមពួកអមិត្ត ក្នុងចេតនាផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។
ពិសេសការបង្ហោះព័ត៌មាន បំពុលសង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គមនានាក្នុង យុគសម័យឌីជីថល។ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមទប់ស្កាត់ ឲ្យខាងតែបាន នូវរាល់ព័ត៍មានបំភ្លើស បំពុលសង្គមរបស់ពួកគេ។
ឯកឧត្តម ម៉ៅ ធនិនបន្តថា ទន្ទឹមនឹងការទប់ស្កាត់ សកម្មជនគណបក្ស ក៏ត្រូវចេះឆ្លើយបំភ្លឺ បកស្រាយ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ និងចេះវាយបក ទៅពួកគេវិញ ប៉ុន្តែត្រូវរក្សាឲ្យបាន នូវក្រមសីលធម៌ គុណធម៌ ក្នុងនាមជាសមាជិក បក្សកាន់អំណាចដែល មានភាពចាស់ទុំក្នុងរឿង នយោបាយ។
ប្រធានគណបក្សខេត្ត បានជំរុញដល់សកម្មជន យុវជនគណបក្ស ទាំងអស់ត្រូវក្លាហាន ហ៊ាននិយាយ ហ៊ានថា ហ៊ានវាយបកទៅ ពួកអមិត្តទាំងនោះ ដោយផ្អែកទៅ លើហេតុផល និងភាពជាក់ស្តែង ក្នុងសង្គម ព្រោះពួគគេក្រៅតែ ចេះបំផ្លាញ់ គ្មានចេះធ្វើអ្វី សម្រាប់ប្រជាជន និងសង្គមជាតិទេ ។
លោកមឿង គង្គា មាជិកគណបក្ស ខេត្តបានឲ្យដឹងថា វគ្គបណ្តុះបណ្តាល នេះបានអនុវត្តលើ ៩ ក្រុង ស្រុក រួចមកហើយ សម្រាប់សកម្មជន យុវជនគណបក្ស។ ដោយឡែក វគ្គបណ្ដុះបណ្ដាល ពេលនេះមានយុវ ជនគណបក្សមូលដ្ឋាន មកពីបណ្ដា មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុកសរុប ចំនួន៨៩១នាក់ ហើយឯកឧត្តម នេត្រ ភក្រ្តា សមាជិកក្រុមការងារ គណបក្សចុះ មូលដ្ឋានខេត្ត កំពតធ្វើជាគ្រូឧទ្ទេស៕