ខេត្តកែបរៀបចំទិវាជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់

(ខេត្តកែប)៖ មន្ទីរសុខាភិបាលខេត្តកែប កាលពីរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ បានរៀបចំទិវាជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “រួមគ្នាអនុវត្តគន្លង សកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយ បន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់ សុខុមាលភាព”  ដែលប្រារព្វធ្វើនៅ បរិវេណមណ្ឌល សុខភាពចំការបី ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការអញ្ចេីញ ចូលរួមពីសំណាក  លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តំណាង កងកម្លាំងប្រដាប់អាវុធ ទាំងបី ប្រធាន  អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក តំណាងអង្គការ CMEP2/URC លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណ ១៥៥នាក់។

តាមរបាយការណ៍របស់  លោកឧត្តម ឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរ សុខាភិបាលខេត្ត បានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២១នេះ មានជំងឺគ្រុនចាញ់ ០៣ ករណី (ប្លាស្មូដ្យូមវឺវ៉ាក់)ក្នុ ងនោះមិនមានករណីធ្ងន់ធ្ងរ និងករណីស្លាប់ នោះឡើយ។ ហើយក្នុងឆ្នាំ២០២០ បើធៀបនឹង រយៈពេលដូចគ្នា មានការថយចុះ៦៣% និងអត្រាស្លាប់ដោយ សារជំងឺគ្រុនចាញ់គឺ សូន្យក្នុងខេត្តកែប នៅពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ដែរថា ដំណើរការនៃការ អនុវត្តការងារលុប បំបាត់ជំងឺគ្រុនចាញ់ គឺទទួលបាននូវភាព ជោគជ័យមួយ កម្រិតទៀតហើយ ដោយសម្រេចបាន មុនផែនការយុទ្ធសាស្រ្ត ជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ ដែលមានទិស ដៅទប់ស្កាត់ លុបបំបាត់ជំងឺ គ្រុនចាញ់ដែលបង្ក ដោយមេរោគ ប្លាស្មូដ្យូហ្វាល់ស៊ីប៉ារូម ( P.F ) ត្រឹមឆ្នាំ ២០២៣ ហើយឈានទៅរក ការលុបបំបាត់ចោលទាំង ស្រុងនៅជំងឺគ្រុនចាញ់នៅ ត្រឹមឆ្នាំ២០២៥។

ក្នុងពិធីដ៏មានសារ :សំខាន់នេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអានសារលិខិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវ ផែនការជាច្រើន រាប់ទាំងផែនការ បំបាត់ជំងឺគ្រុនចាញ់ អោយបាននៅឆ្នាំ២០២៥ ជំងឺគ្រុនចាញ់មិន ត្រឹមតែធ្វើអោយប៉ះ ពាល់ដល់សុខភាព ចំណាយថវិកា ដោយផ្ទាល់ លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះ ពាល់ជាអវិជ្ជមានដល់ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចដ៏ ធ្ងន់ធ្ងរទៀតផង ជំងឺគ្រុនចាញ់ មានខ្ពស់ណាស់ នៅតាមដងទន្លេមេគង្គ ដែលដៃគូទាំង អស់រួមទាំងកម្មវិធី មេគង្គ-ឡាងឆាង ជុំទី១ ទី២ និងទី៣ ក៏បានផ្កោត ការយកចិត្តទុកដាក់ លើការបំបាត់ជំងឺ គ្រុនចាញ់នេះដែរ។

បើទោះបី ការងារប្រយុទ្ធ ប្រឆាំងនឹងជំងឺ គ្រុនចាញ់ កំពុងទទួលបាន នូវសមិទ្ធផលយ៉ាង មានប្រសិទ្ធិ ភាពខ្ពស់យ៉ាង ណាក៏ដោយ ក៏យើងត្រូវតែខិតខំ បង្កើនល្បឿនថែមទៀត ក្នុងការលុបបំបាត់ ជំងឺគ្រុនចាញ់ទៅតាម ផែនការដូចមាន ក្នុងអភិក្រមសកម្មភាព ការងារលុបបំបាត់ជំងឺ គ្រុនចាញ់ដំណាក់កាលទី២ ឆ្នាំ២០១១-២០២៥ ដែលជាផ្នែកមួយ នៃផែនការយុទ្ធសាស្រ្ត ជាតិលុបបំបាត់ជំងឺគ្រុ នចាញ់ក្នុងព្រះរាជា ណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ពិសេសត្រូវរួម គ្នាសម្រេចអោយ បានជោគជ័យ នូវគោលដៅគន្លឹះដែល បានដាក់ចេញ ៖១-ធានាទាំងប្រសិទ្ធភាព និងគុណភាពលើ គ្រប់សកម្មភាព យុទ្ធសាស្រ្ត ព្រមជាមួយ កិច្ចសហការ ដៃគូរជាតិ អន្តរជាតិ លើការបន្ត ប្រតិបត្តិការផែនការ យុទ្ធសាស្រ្តជាតិលុប បំបាត់ជំងឺគ្រុនចាញ់ ក្នុងព្រះរាជាណា ចក្រកម្ពុជាឆ្នាំ ២០១១-២០២៥ រហូតទទួលបាន ជោគជ័យទាំងស្រុង។

២-លុបបំបាត់ជំងឺ គ្រុនចាញ់ទម្រង់សន្ធំ (ឬប្រភេទហ្វាល់ស៊ីប៉ារ៉ូម) អោយអស់ទាំង ស្រុងនៅដំណាច់ ឆ្នាំ២០២៣ ដោយបញ្ចូល បន្ថែមនូវវិធីសាស្រ្ត ជំហានចុងក្រោយ លុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងលេបថ្នាំ បង្ការជាមុនចំពោះ គ្រប់បុគ្គលដែល ត្រូវធ្វើដំណើរចូល ទៅកាន់តំបន់ប្រឈម ការចម្លងជំងឺគ្រុនចាញ់ និងចូលរួមគាំទ្រ ផ្សព្វផ្សាយសារអប់ រំសុខភាពអោយបាន ទូលំទូលាយតាមគ្រប់ បណ្តាញនិងមជ្ឍដ្ឋាន។

៣-លុបបំបាត់ជំងឺ គ្រុនចាញ់គ្រប់ ទម្រង់ទូទាំងស្រុក ប្រតិបត្តិអោយអត្រា ជំងឺតិចជាង ៥,០ករណី ក្នុងចំណោម ប្រជាជន ១,០០០នាក់ នៅឆ្នាំ២០២៣ និងលុបបំបាត់ ទាំងស្រុងគ្រប់ទម្រង់ គ្រុនចាញ់ នៅដំណាច់ឆ្នាំ ២០២៥។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែង តែបានផ្តល់លទ្ធភាព និងលើកទឹកចិត្ត អោយមានចលនា កៀងគរប្រមូល ប្រភពធនធាន អោយកាន់តែមាន សកម្មភាពខ្លាំងក្លា ថែមទៀត តាមរយៈមជ្ឍមណ្ឌល ជាតិប្រយុទ្ធនិង ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត  និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល ក៏ដូចជាក្រសួង ពាក់ព័ន្ធក្រោមការ យកចិត្តទុកដាក់ខ្ពស់ ទាំងអស់គ្នា ពិសេសការទទួល ខុសត្រូវខ្ពស់របស់ គណៈអភិបាលខេត្ត ទទួលបន្ទុកជា ប្រធានក្រុមការងារ លុបបំបាត់ជំងឺ គ្រុនចាញ់ខេត្ត លើការឈាន ទៅលុបបំបាត់ជំងឺ គ្រុនចាញ់ឱ្យទទួល បានជោគជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *