(ខេត្តបាត់ដំបង)៖នៅព្រឹកថ្ងៃ ចន្ទ ១០ រោច ខែភទ្របទឆ្នាំ កុរឯកស័កព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ២៣ខែ កញ្ញា ឆ្នាំ២០១៩ ស្របតាមគន្លង ប្រពៃណីខ្មែរនាឱកាស បុណ្យកាន់បិណ្ឌ ភ្ជុំ បិណ្យនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកមោងឫស្សី ប្រធានក្រុម ការងារថ្នាក់ ជាតិចុះមូលដ្ឋានឃុំ របស់មង្គលស្រុក មោងឫស្សី ខេត្តបាត់ ដំបង ព្រមទាំងលោកជំទាវ លោក លោកស្រី កងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងជាក្រុមការងារ ថ្នាក់ជាតិចុះមូល ដ្ឋានឃុំរបស់មង្គល ស្រុកមោងឫស្សី ចូលរួមក្នុងពិធីឆ្លង បុណ្យកាន់បិណ្ឌវេនទី ១០ ដែលប្រារព្វធ្វើនៅទីអារាម វត្តជោត្តនារាម ហៅវត្តព្រះធាតុ ស្ថិតនៅភូមិព្រធាតុ ឃុំរបស់ មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុង ឱកាសនេះ ផងដែរមាន លោក ទេព ហនអភិបាលនៃ គណ:អភិបាល ស្រុក មោងឫស្សី អធិការ អធិការរងនគរ បាលស្រុកមោងឫស្សី លោកមេឃុំ របស់មង្គល សមាជិក ក្រុម ប្រឹក្សាឃុំលោកមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រួសារនគរបាល ប្រជាពុទ្ធ បរិស័ទ្ធចំណុះជេីងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាស ដ៏ថ្លៃថ្លានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានសំណេះ សំណាលជាមួយប្រជា ពុទ្ធបរិស័ទ្ធ ព្រះសង្ឃ តាជី យាយជីដែលចូល រួមក្នុងវេនបិណ្ឌនៅ ទីអារាមនេះថា សូម បង ប្អូនប្រជាពលដ្ឋរស់នៅ មូលដ្ឋានមេត្តាចូលរួម ទាំងអស់គ្នាអនុវត្តនូវ គោលនយោ បាយ ស្តី ពីភូមិ ឃុំមានសុវត្ថភាពដែល ជាគោលនយោបាយ របស់រាជរដ្ឋាភបាល ក្នុងនោះ ឯកឧត្តម សង្កត់ធ្ងន់លើ ការចូលរួមលុបបំបាត់ ឲ្យអស់នូវបញ្ហា គ្រឿងញៀនគ្រប់ ប្រភេទ ក្នុង មូល ដ្ឋានភូមិ ឃុំបញ្ហាគ្រោះអគ្គិភ័យ ដែលតែងតែកើត មានញឹកញយ ជាពិសេសក្នុង ឱកាស បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សូមគោរពឲ្យបាននូវ ច្បាប់ចរាចរណ៍ផ្លូវគោក ការធ្វើដំណើរ ត្រូវប្រុង ប្រយ័ត្នត្រូវចេះ អនុគ្រោះ អធ្យាស្រ័យយោគ យល់គ្នាទៅវិញទៅមក ត្រូវបិទឬពន្លត់ ភ្លើងទៀន ភ្លើងធូប ភ្លើងជើងចង្ក្រាន្តឬ អគ្គិសនីមុនពេល ចាកចេញពីលំនៅដ្ឋាន។
នាឱកាសបុណ្យឆ្លង បិណ្ឌវេណទី១០នេះ ក្នុងនាមថ្នាក់ដឹក នាំស្នងការនៃ ស្នងការដ្ឋាននគរ បាល ខេត្តបាត់ដំបងសូម ជូនចំណែកបុណ្យ ដល់កងកម្លាំង នគរបាលចំណុះស្នងការ ដ្ឋាន នគរបាលខេត្តបាត់ដំបង សូមលោក លោកស្រីបានចំណែក បុណ្យស្មើៗគ្នាព្រម ទាំងឧទ្ទិសមគ្គ ផល កុសលផលបុណ្យនា ឱកាសនេះជូនដល់ ដួងវិញ្ញាណក្ខន្ធអតីត កងកម្លាំងនគរបាលជាតិ ទាំងអស់ដែល លោកបានបែកកាយ រំលាយខន្ធទៅកាន់ លោកខាងមុខហើយនោះ សូមដួង វិញ្ញាណក្ខន្ធលោក អ្នកមកទទួលយក ភោគផលកុសលនេះ និងសូមឲ្យដួងវិញ្ញាណក្ខន្ធ អស់លោកទាំងអស់ បានបដិសន្ធិក្នុង បរលោកកុំបីអាក់ខានឡើយ ។ ដោយមុតចន្ត្រា