(ខេត្ដព្រះវិហារ)៖ កក្រើកទៀតហើយ ការកាប់បំផ្លាញព្រៃឡង់ និងដឹកជញ្ជូនឈើខុស ច្បាប់នៅចំណុច ស្រុកជាយសែន និង ស្រុករវៀង ឆ្ពោះលក់នៅខេត្តកំពង់ធំ ចែកចាយតាមដេប៉ូធំៗ ស្ថិតនៅភូមិតាឡែក ឃុំម្រាក់ ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ មានមេឈ្មួញតូចធំជាច្រើន ពិសេសលោក ព្រុំ ធី (ហៅធីពុករលួយ) ដើអួតអាងថាគេ មិនខ្លាចញញើនិង សម្ថកិច្ចឡើយ ដោយបានបង់លុយ អោយគេអស់ហើយ ។
ចំណែកឯលោក ម៉េត បានដើអួតថាលោក មានខ្សែរធំនៅក្នុងខេត្ត ព្រះវិហារពីក្រោយខ្នង ធំណាស់លោកមិន ចេះខ្លាចញញើតឡើយ ចំពោះលោកបញ្ញា វិញក៍ក៍មិនអត់ដែរ ដឹកឈើខុសច្បាប់រៀង រាល់យប់ ហើយអាជ្ញាធរ នឹងសម្ថកិច្ចពាក់ពន្ធ័ មួយចំនួនវិញហាក់ បីដូចជាខ្លាចអំណាច ក្រុមឈ្មួញឈើទាំង អស់នេះណាស់ ។
ប្រភពបានបង្ហើបឲ្យ ដឹងថាក្រុមឈ្មួញទាំងអស់ បានរត់គ្រប់ច្រកល្ហក អស់ដើម្បីឲ្យអាជ្ញាធរ នឹងសម្ថកិច្ចពាក់ពន្ធ័ បើកភ្លើងខៀវឲ្យ។
មហាជនមានងឿង ឆ្ងល់ថាទំនងជាអាជ្ញាធរ នឹងសម្ថកិច្ចពាក់ពន្ធ័ ត្រូវថ្នាំសណ្តំ របស់ក្រុមឈ្មួញ ឈើទាំងអស់នេះ ហើយមើលទៅបាន ជាបណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញទាំង នេះដឹកឈើបានដោយ សេីមិនទាក់ក្រសែ ភ្នែកអាជ្ញាធរនឹង សម្ថកិច្ចពាក់ពន្ធ័ ជាពិសេសខាងអស់ លោកមេព្រៃតែម្តង។
ប្រភពបានអោយដឹងថា លោក ព្រុំធី (ហៅធីពុករលួយ) ដឹកឈើរៀងរាល់យប់ ក្នុងមួយយប់២ទៅ ៣ជើង ចំណែកឯលោក ម៉េតនិង លោក បញ្ញា វិញដឹកប្រភេទឡានសាំ យ៉ុងកែឆ្នៃដឹកយក ទៅលក់ចែកចាយអោយ ដេប៉ូចែលីន នៅភូមិតាឡែក និង ដេប៉ូលោកហ៊ុង នៅភូមិឡែកដូច គ្នាម្ចាស់ដេប៉ូទាំងពីរ នេះសុទ្ធតែជើង ខ្លាំងប្រចាំភូមិតាឡែក ឃុំម្រាក់ ស្រុកប្រាសាទបាល័ង្ល ខេត្ដកំពង់ធំ តែម្តង។
មហាជនរង់ចាំមើលថា តើលោក រីឡាយ នាយសង្កាត់រដ្ឋបាល ព្រៃឈើជាយសែន និង លោកស៊ុស៊ីវត្ថា នាយផ្នែកព្រៃឈើរវៀង មានវិធានការយ៉ាង ណាចំពោះមេឈ្មួញដុះស្លែ ទាំង៣នាក់និងបើដឹក ជារៀងរាល់យប់នៅពី មុខផ្នែករដ្ឋបាល ព្រៃឈើរៀងរាល់ យប់បែបនេះ?
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន យើងមិនអាចសុំការ បំភ្លឺពីអាជ្ញាធរពាក់ ព័ន្ធណាមួយបានឡើយ។ អង្គភាពសារព័ត៌មាន យើងនឹងធ្វើការផ្សាយ ជាបន្តបន្ទាប់ប្រសិន បើមានការបកស្រាយ បំភ្លឺពីសមុីភាគីពាក់ ព័ន្ធឬអាជ្ញាធរនិង សមត្ថកិច្ចពាក់ពន្ធ័ ណាមួយដើម្បីឲ្យមហា ជនអស់មន្ទិលសង្ស័យ៕