(ខេត្តសៀមរាប)៖ ទីតាំងបើកសង្វៀន ជល់មាន់នឹងអាប៉ោង ដុះស្លែរដ៏ធំខុសច្បាប់ មួយកន្លែង នៅចំណុចដីឡូត៌ ជិតប្រជាការពារក្រសាំង ស្ថិតនៅក្នុងភូមិបឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកដំណើរលេង វិញហើយ យ៉ាងរលូនជារៀងរាល់ ថ្ងៃបែរជាអាជ្ញាធរ សង្កាត់ជ្រាវនិងអធិការ ក្រុងសៀមរាប អសមត្ថភាពក្នុងការចុះបង្ក្រាប។
ទីតាំងល្បែងស៊ីសងខាង លើអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន យើងបានទំនាក់ទំនង តាមរយៈទូរសព្ទទៅលោក ស៊ត់ សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រាវនិងលោក ដា ចំរើន អធិការក្រុងសៀមរាប ក្រោយពេលរាយការណ៍ ថាមានល្បែងស៊ីសងភ្លាមៗ នោះលោកមេប៉ុស្តិ៍ សង្កាត់ជ្រាវនិងលោក ដា ចំរើនអធិការក្រុង សៀមរាបបិទទូរសព្ទតែ ម្តងអ្នកសារព័ត៌មាន យើងព្យាយាមទំនាក់ទំនង ទៅលោកមេប៉ុស្តិ៍ហ្នឹង លោកអធិការជា ច្រើនដងច្រើនសារនៅ តែមិនលើកទូរសព្ទទៅវិញ។
ប្រជាពលនិងមហាជនបាន ដាក់ការសង្ស័យទៅលើ អាជ្ញាធរក្រុងសៀមរាប ថាប្រហែលជាទទួល បានសំណែនហើយមើល ទៅបានជាមិនមាន វិធានការចុះបង្ក្រាបឬក៏ ត្រូវដងត្រូវផ្លែទើប សម្ងំស្ងៀម។
ប្រជាពលរដ្ឋជាច្រើន កំពុងមានការ ព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា ទីណាមានបើកល្បែង ស៊ីសងមូលដ្ឋាននោះ ប្រាកដជានិងមានអំ ពើចោរកម្មដូចជា លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ ប្រជាពលរដ្ឋជាក់ ជាមិនខានដោយ សារថាល្បែងសុីសង ជាដើមចោមនៃ បង្កើតបទល្មើស។
ប្រជាពលរដ្ឋលើក ឡើងថា៖លោក ដា ចំរើន អធិការក្រុងសៀមរាប ប្រហែលជា អសមត្ថភាព ក្នុងការចុះបង្ក្រាបទីតាំង បនល្បែងខាងលើ មិនគួរណា នៅតែបណ្តែត បណ្ដោយឲ្យមានការ បើកលេងល្បែង ស៊ីសង ដោយគ្មានវិធានការ ទប់ស្កាត់ទាល់តែបន្តិច សោះឡើយ ជៀសវាងប្រជាពលរដ្ឋម ហាជនដាក់ ការសង្ស័យនិង រិះគន់ចំៗទៅលើអាជ្ញាធរ មូលដ្ឋានមានការឃុប ឃិតបើកភ្លើងខៀវជា ប្រព័ន្ធបង្កើតបទល្មើស ក្នុងមូលដ្ឋានដើម្បី ទទួលលាភសក្ការៈ គួរគប្បីមានវិធានការ ចុះបង្ក្រាបផង។
ប្រពលរដ្ឋនិងមហាជន ជាច្រើនស្នើរសុំ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប គួរតែចាត់កម្លាំង ជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងបន ល្បែងស៊ីសងខាង លើនេះផង។ដើម្បីភូមិឃុំមាន សុវត្ថិភាពនិងចូលរួមទប់ ស្កាត់ការរីករាលដាល ពីជំងឺ កូវីដ19 ដែលតាបំបែក ខ្លួននិង(អូមេក្រុង)។
បងប្អូនប្រជា ពលរដ្ឋសង្ឃឹមថា ឯកឧត្តមអភិបាលខេត្តនឹង លោកស្នងការខេត្ត សៀមរាបនិងមាន វិធានការចុះបង្ក្រាប ល្បែងស៊ីសងខាងលើ បានជាក់ជាមិនខាន។ មិនអោយបងប្អូន ប្រជាពលរដ្ឋនិង មហាជនក្នុងមូលដ្ឋាន ដាក់សង្ស័យចំពោះ ឯកឧត្តមអភិបាលនិង ឯកឧត្តមស្នងការទេ ថាអសមត្ថភាព ចុះក្នុងការបង្ក្រាប ល្បែងស៊ីសងរឺបើក ភ្លើងខៀវនិងឃុប ឃិតគ្នានោះទេ។
ក្រុមការងារអ្នក សារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន។