(ខេត្តកណ្ដាល)៖ រថយន្តដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន គ្រប់គ្រងស្ថាន ការមិនបាន គេចពីរថយន្តដឹក ដីមួយគ្រឿងទៀត ក៏ក្រឡាប់ប៉ះបង្គោល ភ្លើងបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់បាត់ បង់ជីវិត ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ហ្នឹងមនុស្ស២នាក់ ទៀតរបួសធ្ងន់ត្រូវបាន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតហេតុ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រលប់ ថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២ ។
ជនរងគ្រោះស្លាប់ និងរបួសពុំទាន់ស្គាល់ អត្តសញ្ញាណទេ។ ករណីនេះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅកំពុង ធ្វើការពិនិត្យ កសាងឯកសារយក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុង ដើម្បីអនុវត្តតាម នីតិវិធីច្បាប់ ។
ដោយឡែកសាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ជំនាញចាត់ចែងឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕