គ្លីនិកមួយកន្លែង នៅខេត្តស្ទឹងត្រែង ព្យាបាលមនុស្សស្លាប់ ម្នាក់រួចប្រគល់លុយ ចំនួន២លាន ដើម្បីបញ្ជប់រឿង!

(ខេត្តស្ទឹងត្រែង)៖ អ្នកជំងឺម្នាក់បានស្លាប់ បន្ទាប់ពីគ្រូពេទ្យនៅ ក្នុងគ្លីនិកមួយកន្លែង មានឈ្មោះ ហុង ហៃ  បានចាក់ ស៉េរ៉ូមនិងចាក់ថ្នាំ ទៅលើអ្នកជំងឺបាន ប្រហែលកន្លះម៉ោង។ គ្លីនិកនោះចំងាយ ប្រមាណ ២០០ម៉ែត្រពី ស្ពានមិត្តភាពកម្ពុជាចិន មេគង្គស្ថិតនៅ ឃុំអូររ៉ៃស្រុកថា ឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

អ្នកជំងឺដែលបាន ស្លាប់នៅក្នុងគ្លីនិកនោះ មានឈ្មោះ តឹក សារឹទ្ធ ភេទ ប្រុស អាយុ ៥២ឆ្នាំមានទីលំ នៅភូមិត្រពាំងវែង ឃុំអូររ៉ៃ ស្រុកថាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមប្រភពពីសាច់ ញាតិជនរងគ្រោះ បានអោយដឹងថា ដំបូងជនរង គ្រោះមានអាការៈមិន ស្រួលខ្លួនហើយក្រុម គ្រួសារបាននាំយក ជនរងគ្រោះទៅកាន់គ្លីនិក ឯកជនដែលមានឈ្មោះ ហុង ហៃ  នៅទីតាំងខាងលើ បន្ទាប់មកគ្រូ ពេទ្យឃ្លីនិក បានចាក់ស៉េរ៉ូម និងចាក់ថ្នាំប្រហែល បានកន្លះម៉ោងជន រងគ្រោះក៍ដាច់ខ្យល់ ស្លាប់តែម្តង។

ប្រភពបន្តថា ក្រោយពីជនរង គ្រោះបានស្លាប់ហើយ គ្លីនិកឯកជនខាង លើបានប្រញ៉ាប់ ប្រញ៉ាល់រករថយន្ត ដឹកជញ្ជូនសាកសព ចេញពីគ្លីនិកភ្លាមៗ ទៅកាន់ផ្ទះជនរងគ្រោះ រួចប្រគល់លុយចំនួន ២លានរៀលទៅ អោយគ្រួសារសព ហើយប្រាប់ថា ដើម្បីកុំអោយ មានរឿងវែងឆ្ងាយ ។

ពាក់ព័ន្ធនិងករណី ខាងលើនេះលោក វេជ្ជៈបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីសុខាភិ បាលខេត្តស្ទឹងត្រែង បានបញ្ជាក់តាម ប្រព័ន្ធតេលេក្រាម យ៉ាងខ្លីកាលពីថ្ងៃទី ២៥មេសា២០២២នេះថា លោកកំពុងឲ្យក្រុម ការងារគណៈគ្រូពេទ្យ ខេត្ត ចុះពិនិត្យ លើករណីនេះហើយ ដឹកនាំដោយលោក វេជ្ជបណ្ឌិត ទន វុទ្ធី ប្រធានគណៈ គ្រូពេទ្យខេត្ត។

លោកប្រធាន មន្ទីមិនបានបញ្ជាក់ ទេថាគ្លីនិកឬម្ចាស់ គ្លីនិកខាងលើនោះ​ និងត្រូវទទួលទោស ទណ្ឌអ្វីខ្លះ អំពីផ្លូវច្បាប់។

ដោយឡែកក្រោយ ពីមានករណីទទួល ព្យាបាលមនុស្ស ស្លាប់នៅក្នុងគ្លីនិក ឈ្មោះ ហុង ហៃ នោះរួចមកគ្លីនិកឯក ជនមួយនេះត្រូវ​គេសង្គេតឃើញ បន្តបើកទទួលព្យាបាល មនុស្សជាធម្មតាហាក់ ដូចគ្មានរឿងកើតឡើង។

យើងនៅមិនទាន់ ដឹងទេថាក្រុមគណៈ គ្រូពេទ្យខេត្តចុះពិនិត្យ ករណីស្លាប់មនុស្សនេះ យ៉ាងណានោះទេ បើគិតចាប់ពី ថ្ងៃមនុស្សស្លាប់រហូត មកដល់ថ្ងៃ២៦មេសា នេះមានរយៈពេល ៧ថ្ងៃហើយ។

គួរបញ្ជាក់ផងដែរថា ករណីគ្លីនិកមានឈ្មោះ ហុង ហៃ ដែលបានទទួល ពិនិត្យព្យាបាលនិង បង្កអោយមានមនុស្ស ស្លាប់ខាងលើនេះបាន កើតឡើងកាលពីថ្ងៃ ទី២០ខែមេសាឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

ប្រភពដដែល បានសំណូមពរដល់ ប្រព័ន្ធផ្លូវច្បាប់សូម​ មេត្តាជួយផ្តល់យុត្តិធម៍ ចំពោះជនរងគ្រោះ​ទាក់ទងនិងការ ព្យាបាលដែល ធ្វើមនុស្សស្លាប់។

ប្រភពបន្ថែមទៀតថា សូមអោយអាជ្ញាធរ ដែនដីក៏ដូចជាមន្ទី សុខាភិបាលមេត្តា មានវិធានការផ្លូវច្បាប់ ចំពោះគ្លីនិក ហុង ហៃ ជៀសវាងកើតឡើង ទៅលើប្រជាពល រដ្ឋផ្សេងៗទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *