ម៉ូតូជិះគ្នា២នាក់បើក លឿនដូចហោះ ប្រហែលស្រវឹងបើក ទៅប៉ះរថយន្តដួល ខ្ទាតចូលរថយន្ត១ ទៀតបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ម្នាក់ នៅស្រុកព្រះនេត្រព្រះ

(ខេត្តបន្ទាយមានជ័យ)៖ មនុស្ស២នាក់ជិះ ម៉ូតូលឿនដូចហោះ ប្រហែលស្រវឹង បើកទៅប៉ះរថយន្ត១​គ្រឿងដួលខ្ទាត ចូលរថយន្ត១គ្រឿង ទៀតបណ្តាលឲ្យស្លាប់ ១នាក់និងរបួសធ្ងន់ម្នាក់។ រឿងរាវនេះកើត ឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ លើកំណាត់ផ្លូវ ជាតិលេខ៦ ត្រង់ចំណុចខាងកើត មុខក្លោងទ្វាកង ពលលេខ៥១ ប្រហែល១៤០ម៉ែត្រ ក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាមុនពេល កើតហេតុនោះមាន ម៉ូតូ​ម៉ាកហុងដាC125 ពណ៍ខ្មៅពាក់ផ្លាកលេខ បន្ទាយមានជ័យ 1X8825បើក ដោយឈ្មោះ ភុំ ឃាត ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ​គោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរ ឈ្មោះណែម វណ្និត ភេទប្រុសអាយុ ២២ឆ្នាំនៅភូមិជាមួយ ប្រហែលអ្នកបើកស្រវឹង បើកលឿនដូចហោះ ស្រាប់តែបើកទៅប៉ះ រថយន្ត១គ្រឿងបណ្តាល ឲ្យដួលអ្នកបើកម៉ូតូនឹង អ្នករួមដំណើរស្រប ពេលនោះមាន រថយន្តម៉ាក TOYOTA SIENA ពណ៍សពាក់ផ្លាក លេខភ្នំពេញ 2V3300បើកពី កើតមកលិចក្នុង​ ទិដៅផ្ទុយគ្នា បណ្តាលឲ្យបុកអ្នក បើកម៉ូតូនិងអ្នករួម ដំណើរស្លាប់និងអ្នក បើកម៉ូតូរងរបួសធ្ងន់។

នគរបាលចរាចណ៍បាន បញ្ជាក់ឲ្យដឹងទៀត​ ថាគ្រោះថ្នាក់នេះ មូលហេតុម៉ូតូបើក ក្នុងល្បឿនលឿនក្នុង​ស្ដានភាពស្រវឹង ក្នុងទីប្រជុំជនចំណែក រថយន្តម៉ាក SIENAមានល្បឿនលឿន។

រថយន្តនិងម៉ូតូ នគរបាលចរាចរណ៍ យកទៅរក្សាទុកនៅ អធិការនគរបាល ស្រុកថ្មពួក ចំណែកសពក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *