(ខេត្តបន្ទាយមានជ័យ)៖ ម្ចាស់ផ្ទះអង្គុយយំ លែងចេញតែមួយ ប៉ព្រិចភ្លែកសោះ ផ្ទះ១ខ្នងធ្វើអំពីឈើ ប្រក សង្កសីត្រូវភ្លើងឆេះ ខ្ទេចខ្ទីអស់ ដោសសារ ទុស្សេខ្សែភ្លើង។
រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ នៅក្នុងភូមិថ្មរ មៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មេបញ្ជាការកង រាជអាវុធហត្ថស្រុកថ្មពួក បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ រួន អឿង ភេទ ប្រុស អាយុ ៥៥ ឆ្នាំ រសើនៅភូមិថ្មរ មៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មេបញ្ជាការកង រាជអាវុធហត្ថស្រុកថ្មពួក បានប្រាប់អ្នកយកព័ត៍មាន បន្តឲ្យដឹងទៀតថាមុន ពេលកើតហេតុនោះ ម្ចាស់ផ្ទះកំពុងដេកលង់ លក់ស្រាប់តែភ្លើងឆេះ ចេញពីលើផ្ទះមួយសន្ទុះ ក្រោយមកភ្លើងឆេះ យ៉ាងសន្ធោ សន្ធៅ ស្របពេលនេះ មានអង្គភាពទាំង៣ ក្នុងនោះមាន កំលាំងអាវុធហត្ថស្រុក អធិការ នគរបាលស្រុកថ្មពួក កំលាំងយោធា អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ រថយន្តដឹកទឹក របស់ប្រជាពលរដ្ឋ បានសហការ គ្នាជួយបាញ់ទឹក ពន្លត់ភ្លើងយ៉ាងសរស្រាក់ សរស្រាំប្រហែលជិត១ម៉ោង ទើបភ្លើងរលត់ ជាស្ថាពដោយ ពុំមានឆេះរាលដាល ដល់ផ្ទះអ្នកជិត ខាងបន្តទៀតឡើយ។
មេបញ្ជាការកងរាជ អាវុធហត្ថស្រុកថ្មពួក បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងបន្តទៀត ថាទ្រព្យសម្បត្តិ ខូចខាតរួមមានផ្ទះ១ខ្នងដែលមានទំហំ១២×២០ ម៉ែត្រ ទ្រព្យសម្បត្តិនៅក្នុង ផ្ទះឆេះអស់គ្មានសល់ បើ ទឹកជាទឹកប្រាក់ប្រហែលជាខ្ទង់មុឺនដុល្លាឯណោះ៕