លោកប៉ាន់ ខែម ប៊ុនថន ចូលរួមធ្វើពិធីប្រកាស ទទួលស្គាល់ជាផ្លូវការ នៃសម្ព័ន្ធយុវជន ស្រឡាញ់សន្តិ ភាពចំនួន៣៣៣នាក់ សាខាខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២២នេះ ក្នុងសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាស​ ទទួលស្គាល់ជាផ្លូវការ នៃសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាពចំនួន ៣៣៣នាក់ នៃសាខា ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកប៉ាន់ខែមប៊ុនថន នាយរងខុទ្ទកាល័យ សម្ដេចនាយករដ្ឋ មន្ត្រីហ៊ុនសែន និងជាប្រធាន ប្រតិបត្តិសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព  លោកអ៊ុំ​​ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មន្ត្រីជាន់ខ្ពស់ អមដំណើរ អង្គភាពទាំង៣ និងយុវជន ស្រឡាញ់សន្តិភាព ចំនួន៣៣៣នាក់ សាខាខេត្ត បន្ទាយមានជ័យ។

លោកប៉ាន់ខែមប៊ុនថន បានមានប្រសាសន៍ ក្នុងពិធីថាសម្ព័ន្ធយុវជន ស្រលាញ់សន្តិភាពបាន ចាប់បដិសន្ធិឡើង នៅឆ្នាំ ២០១៦ ដែលមានសមាជិក រាប់ម៉ឺននាក់កំពុងធ្វើ សកម្មភាពនៅក្នុង ទូទាំងប្រទេសកម្ពុជា ដោយឡែកសម្រាប់ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រកាស ទទួលស្គាល់ជាផ្លូវការ នៅថ្ងៃនេះគឺមាន ចំនួន៣៣៣នាក់។

លោកប៉ាន់ខែមប៊ុនថន បានមានប្រសាសន៍ ក្នុងពិធីបន្តថា តួនាទីរបស់យុវជន ស្រឡាញ់សន្តិភាព គឺត្រូវហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាងដើម្បី ការពារបក្ស ប្រជាជនកម្ពុជា ការពារប្រមុខរាជ រដ្ឋាភិបាលស្របច្បាប់  ដែលកើតឡើងពី ការបោះឆ្នោត នឹងត្រូវធ្វើសកម្មភាព វាយបកគ្រប់យ៉ាងចំពោះ អ្នកប្រឆាំងនឹងរដ្ឋាភិបាល ផងដែរ។

ទន្ទឹមនេះនៅពេល ខាងមុខសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាពអាច ក្លាយទៅជាអ្នកសង្កេត ការណ៍បោះឆ្នោត អ្នករាប់សន្លឹកឆ្នោត និងក៏ជាអ្នកគាំទ្រ លទ្ធផលនៃការបោះ ឆ្នោតនៅកម្ពុជា និងក៏ត្រូវជាអ្នកធ្វើ សកម្មភាពវាយបក ទាន់ពេលវេលានៃ ការប្រឆាំងនឹងលទ្ធផល ការបោះឆ្នោតរបស់ពួក ប្រឆាំងផងដែរ។

សម្ព័ន្ធយុវជនស្រលាញ់ សន្តិភាពត្រូវយកចិត្ត ទុកដាក់បន្ថែមទៀត នូវការងារតាមមូលដ្ឋាន ដោយត្រូវជួយបម្រើការងារជូន ថ្នាក់ដឹកនាំខេត្ត ស្រុក ជួយដោះស្រាយការ លំបាកជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជា ពលរដ្ឋមានជំនឿជឿ ជាក់និងធ្វើការគាំ ទ្រគោលនយោបាយ ដឹកនាំរបស់បក្សរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះក៏ត្រូវហ៊ានវាយបក នឹងបកស្រាយនូវរឿង ពិតទាំងឡាយដែលពួក ប្រឆាំងបានបំភ្លៃ វាយប្រហារមក លើរដ្ឋាភិបាលតាម​សង្គមហ្វេសប៊ុកជាដើម។

ក្នុងនោះលោកអ៊ុំ រាត្រី បានមានប្រសាសន៍ ក្នុងពិធីនោះថាក្នុងនាម លោកជាអភិបាលខេត្ត លោកសូមធ្វើការគាំ ទ្រដោយអស់ពី ចិត្តពីថ្លើម នៃការប្រកាសទទួល ស្គាល់ជាផ្លូវការសម្ព័ន្ធ យុវជនស្រឡាញ់សន្តិភាព​ នៅក្នុងសាខា ខេត្តបន្ទាយមានជ័យ ទាំង៣៣៣នាក់។ ក្នុងពេលនេះដើម្បីសហការ ជួយធ្វើការងារ នៅគ្រប់មូលដ្ឋាន ស្របតាមគោល នយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្រចតុកោណ របស់ប្រមុខ រាជរដ្ឋាភិបាល។

ក្នុងនោះលោកបាន ធ្វើការសំណូមពរដល់ សម្ព័ន្ធយុវជនស្រលាញ់ សន្តិភាពទាំងអស់សូម ជួយរាយការណ៍ជាបន្ទាន់ នូវភាពអសកម្មរបស់ អាជ្ញាធរមូលដ្ឋាន ឬគ្រប់ស្ថាប័នអង្គភាព នៅក្នុងខេត្ត ឲ្យបានទាន់ពេលវេលា ដើម្បីថ្នាក់ដឹកនាំ ខេត្តមានវិធានការអប់រំ ទប់ស្កាត់និងដោះស្រាយឲ្យ បានទាន់ពេលវេលា ​រាល់ភាពអសកម្ម ទាំងអស់នេះធ្វើឲ្យ​ប្រជាពលរដ្ឋបាត់បង់ ជំនឿជាក់លើគណបក្ស និងលើការដឹកនាំ របស់ប្រមុខ រាជរដ្ឋាភិបាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *