សមណៈសិស្សមាន ចំនួន១.៦៩១ អង្គ/នាក់ បាន បានមកប្រឡង យកវិញ្ញាបនបត្រ ត្រី ទោ ឯក ឆ្នាំ  ២០០១-២០២២

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ នេះមានសមណៈសិស្ស ចំនួន១.៦៩១អង្គ/នាក់ បាន មកប្រឡងយក វិញ្ញាបនបត្រ ត្រី ទោ ឯក ឆ្នាំ ២០០១-២០២២ នៅក្នុងវិទ្យាល័យ សិរីសោភ័ណ ដោយមានការចូលរួម ព្រះគ្រូធុល សុធា ព្រះមេគណខេត្តគណ: មហានិកាយ ព្រះគ្រូវ៉ា ចិន្តា ព្រះមេគណខេត្តគណ: ធម្មយុត្តិនិកាយ លោក អ៊ុំ រាត្រីអភិបាលខេត្ត បន្ទាយមានជ័យ លោកបៀវ ថាន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត និងសមណៈសិស្ស ចំនួន១.៦៩១អង្គ/នាក់ ។

លោកបៀវថានបានមាន ប្រសាសន៍ថាការប្រឡង នេះបានដោយទទួល ការណែនាំរបស់ ក្រសួងធម្ម ការនិងសាសនា មន្ទីរធម្មការសាសនា ខេត្តបន្ទាយមានជ័យ បានសហការជាមួយ សាលាគណខេត្តទាំង២ គណៈ មន្រ្តីសង្ឃ ទាំងពីរគណៈ និងទទួលការ ណែនាំ អនុញ្ញាតពីលោក អភិបាលខេត្តផង ដើម្បី រៀបចំការប្រឡងថ្នាក់ ត្រី ទោ ឯក ដោយឈរលើ គោលការណ៍ប្រុងប្រយ័ត្ន ខ្ពស់បំផុតក្នុងការចូល រួមអនុវត្តតាមវិធាន ការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ ១៩ផងដែរ។

លោកបៀវ ថានបានបញ្ជាក់ ឲ្យដឹងទៀតថា ការប្រលងធម្មវិន័យ ឆ្នាំនេះមាន សាមណៈសិស្ស ,សិស្ស ដែលជាបេក្ខជន /នារី មានចំនួន១.៦៩១ អង្គ/នាក់ និមន្តមកពីតាម បណ្តាវត្តនានា ក្នុងក្រុងស្រុកទាំង៩  ក្នុងខេត្តបន្ទាយមានជ័យ ហើយវិញ្ញាសារការ ប្រឡងមានចំនួន៤ មុខវិជ្ជា។

ពេលព្រឹកមាន៧ វិញ្ញាសាគឺវិញ្ញាសា ប្រជុំកងធម៍ និងវិញ្ញាសាពុទ្ធប្បវត្តិ។ ពេលរសៀលមាន ២វិញ្ញាសាគឺវិញ្ញាសា ព្រះវិន័យវិញ្ញា សាសាសនសុភាសិត។

លោក អ៊ុំ រាត្រីបានមានប្រសាសន៍ថា រដ្ឋបាលខេត្តសូមធ្វើ ការកោតសរសើរដល់ ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណ គ្រប់ក្រុងស្រុក ជាពិសេសមន្ត្រី មន្ទីរធម្មការនិងសាសនា ខេត្តទាំងអស់ដែល បានខិតខំប្រឹងប្រែង ចូលរួមបណ្តុះបណ្តាល នូវធនធានមនុស្សស្រប តាមយុទ្ធសាស្ត្រ ចតុកោណនៅ គ្រប់ដំណាក់កាល។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ជាពិសេសក្នុង ដំណាក់កាលទី ៤ របស់រាជរដ្ឋា ភិបាលនីតិកាល ទី៦នៃរដ្ឋសភា បានដាក់ចេញ នូវគោលនយោបាយ អភិវឌ្ឍន៍ធនធានមនុស្ស បានក្លាយជាអាទិ ភាពទីមួយ នៅក្នុងគោលដៅ យុទ្ធសាស្ត្រអប់រំ របស់រាជរដ្ឋាភិបាល។ គឺការពង្រឹងគុណភាព វិស័យអប់រំពោលគឺ លើកកម្ពស់នូវចំណេះ ដឹងសមត្ថភាពសីលធម៌ សីលធម៌មនសិការ ស្នេហាជាតិនិងស្មារតី ទទួលខុសត្រូវ។

លោកអ៊ុំ រាត្រី បានបន្តថាជាការ ពិតណាស់ដំណើរ ការប្រឡងនេះជា ដំណាក់កាលមួយដ៏ សំខាន់ដែលមានរយៈ ពេលពេញមួយ ថ្ងៃសម្រាប់ បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គដែលបាន ខិតខំរៀនសូត្រអស់ រយៈពេលពេញមួយឆ្នាំ។ ដើម្បីធ្វើការវាស់ស្ទង់ និងបង្ហាញអំពីសមត្ថភាព ចំណេះដឹងនិងការ ប្រឡងប្រកបដោយ គុណភាព ព្រោះតែកើត ចេញពីឆន្ទៈនិងការព្យាយាម សម្រាប់សិក្សា រៀនសូត្រ។

គួរបញ្ជាក់ផងដែរថា លោកស សុខានិង លោកស្រីកែសួន សុភីព្រមទាំងបុត្រា បុត្រីតាមរយៈ ព្រះខេមញ្ញាន រ៉េត ស៊ីណាត ព្រះរាជាគណៈថ្នាក់ កិត្តិយស ទីប្រឹក្សាផ្ទាល់ ព្រះមេគណខេត្ត ព្រះអង្គបានមាន នៅសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភ នូវទឹកសុទ្ធចំនួន២០០យួរ ភេសជ្ជៈ១០កេសនិង លោកអ៊ុ រាត្រី បានឧបត្ថម្ភនូវទឹកសុទ្ធវី តាល់ចំនួន១០០ កេស ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *