(ក្រុងប៉ោយប៉ែត)៖ ដោយអនុវត្ថន៍តាម បទបញ្ជារលោក លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ក្រោមការបញ្ជារ វរសេនីយ៍ សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ចុះធ្វើការស្រាជ្រាវ ករណីលួចកាច់សោរ ប្រជាពលរដ្ឋនិង ធ្វើការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យ០៧នាក់ និងបញ្ជូនតៅកាន់ តុលាការការពី រសៀលថ្ងៃទី០២ខែ ឧសភាឆ្នាំ២០២២។
លោកវេសេនីយ៍ឯក សៅសារឿនអធិការ នគរបាលក្រុង ប៉ោយប៉ែត បានប្រាប់អោយ ដឹងថា ជន សង្ស័យដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ ធឿន ឧត្ដម ហៅដំ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២ ឈ្មោះ ម៉ន យ៉ត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៣ឈ្មោះផាត នុត ហៅគ្រុឌ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៤ឈ្មោះ សំ ប៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៥ឈ្មោះសាំង ស៊ីឡូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ទី៦ឈ្មិះ រ៉េត សារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៧ ឈ្មោះ រិម រតនា ហៅចៅ ភេទប្រុស អាយ១៤ឆ្នាំ ជនជាតិខ្មែរ ប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការបាន បន្តរអោយដឹង ទៀតថាជនសង្ស័យ ខាងលើ បានធ្វើ សកម្មភាពកាច់ សោរម៉ូតូប្រជា ពលរដ្ឋពេលរាត្រី ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត។
ជនសង្ស័យ ទាំង៧អ្នកបានឆ្លើយសារភាព ប្រាប់សត្ថកិច្ចថា ពួកខ្លួនពិតជាបក្ខពួក តែមួយនិងបានធ្វើ សកម្មភាពកាច់កម៉ូតូ ជាច្រើនលើកនៅ ក្នុងភូមិសាស្រ្តក្រុង ប៉ោយប៉ែត ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ខាងលើក្រោយ ពីសាកសួរ ហើយត្រូវបាន កម្លាំងជំនាញ នគរបាលក្រុង ប៉ោយ ប៉ែត កសាងសុំរឿងបញ្ជូនខ្លួន ទៅកាន់ការិយាល័យ ជំនាញនៃស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕