(ខេត្តបន្ទាយមានជ័យ)៖ ប្រពន្ធ័លូទឹកដែលមាន បណ្តោយ ចាប់ពី ផ្លូវជាតិលេខ៥៩ ចន្លោះពី គម៤១+០០០ ដល់គម ៤៣+៥០០ និងបើកយុទ្ធនាការ ឲ្យការងារជំនាញ ស្តារឡើងវិញ និងកាយដីចាក់ ខ្ពស់ជាងចិញ្ចើមផ្លូវចេញ ធ្វើឲ្យទឹកដក់ខូចផ្លូវ មុនរដូវវស្សាចូលដល់ ស្ថិតក្នុងទីរួមស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នេះបើតាមការ អះអាងរបស់លោក សុក ចាន់ថា ប្រធានមន្ទី សាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងនៅល្ងាច ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២២ នេះ។
លោក សុក ចាន់ថា បានប្រាប់អ្នយកព័ត៌មាន ឲ្យដឹងបន្តទៀតថាកន្លង មកប្រព័ន្ធលូនៅតាម បណ្តោយ ផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះ គម៤១+០០០ ដល់គម ៤៣+៥០០ ស្ថិតក្នុងទីរួម ស្រុកម៉ាឡៃ រងគ្រោះដោយទឹក ជំននទឹកភ្លៀង និងទឹកហូរធ្លាក់ដី ចូលពេញលូជាដុំៗ ច្រើនកន្លែងបណ្តាល ឲ្យស្ទះដូច្នេះ លោកបានឲ្យកំលាំង ជំនាញមន្ទីរសាធារណៈ ការដឹកជញ្ជូនដឹកនាំ ដោយលោកផ្ទាល់ យកគ្រឿងចក្រ មកស្តារចាប់ពី ផ្លូវជាតិលេខ៥៩ ចន្លោះពី គម៤១+០០០ ដល់គម ៤៣+៥០០ឡើងវិញ ដើម្បីឲ្យទឹកហូរ ចេញចូលស្រួល ឡើងវិញមុន រដូវវស្សាចូលដល់ ពិសេសនិងកាយ ដីដែលចាក់ខ្ពស់ជាង ចិញ្ចើមផ្លូវចេញវា ធ្វើឲ្យទឹកដក់ខូចផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើចរាចរណ៍ទៅ មកបានស្រួល។
លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ការងារ ស្តារប្រពន្ធ័លូ បណ្តោយផ្លូវជាតិ លេខ៥៩ ចាប់ពីចន្លោះ គម ៤១+០០០ ដល់គម ៤៣+៥០០ និងកាយដីចាក់ ខ្ពស់ជាងចិញ្ចើមផ្លូវ នេះអនុវត្តតាមបទ បញ្ជារបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកបានឲ្យ ប្រធានមន្ទីរសាធារណការ ខេត្តត្រូវស្ថារឡើងវិញ ផ្លូវដែលរងគ្រោះដោយ ទឹកជំនននិងស្តារប្រពន្ធ័ លូស្ទះ ទាំង៩ ស្រុក ក្រុង។
លោក សុក ចាន់ថាបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ប្រពន្ធ័លូស្ទះ ទាំង៩ ស្រុក ក្រុង កកស្ទះដោយដី បាក់ចូលដោយ ទឹកជំនន់នោះក្រុម ការងាររបស់លោក បានចាប់ផ្តើមស្តារ ឡើងវិញជាបណ្តើរៗ ហើយក្នុងស្រុកម៉ាឡៃ ចាប់ផ្តើមស្តារមុនគេ។
លោកសុកចាន់ថា បានបញ្ជាក់ឲ្យដឹង បន្តទៀតថាប្រពន្ធ័លូ នៅតាមបណ្តោយផ្លូវ ជាតិលេខ៥៩ ចាប់ពីចន្លោះ គម៤១+០០០ ដល់គម ៤៣+៥០០ក្នុងស្រុកម៉ាឡៃ នេះក្រោយពីស្តារ រួចរាល់ហើយ លោកសង្ឃឹមថាវា មានសារៈសំខាន់ណាស់ សំរាប់ប្រជាពលរដ្ឋ រស់ក្នុងស្រុកម៉ាឡៃនេះ ធ្វើដំណើរចេញចូល ប្រកបមុខរបរ រកសុីប្រចាំថ្ងៃបានយ៉ាង ស្រួលព្រោះមិនព្រួយពីទឹក លិចនៅខែវស្សា ចូលមកដល់។
ក្នុងនោះលោក សុក ចាន់ថា បានធ្វើការ បានសំណូមពរដល់ ប្រជាពលរដ្ឋរស់ នៅក្នុងស្រុកម៉ាឡៃទាំងអស់ ក្រោយពីបញ្ចប់ ការងារស្តារលូនិង កាយដីចាក់ខ្ពស់ ជាងចិញ្ចើមផ្លូវរួចរាល់ ហើយត្រូវរួមគ្នាជួយ ថែរក្សាឲ្យបានល្អ និងយូរអង្វែងផង ការស្តាតលូនេះចំណាយ ថវិកាអស់ច្រើនណាស់។
លោកសុកចាន់ថា ក្នុងការចុះត្រួតពិនិត្យ ការងារស្តារប្រព័ន្ធលូ និងកាយដីចាក់ខ្ពស់ ជាងចិញ្ចើមផ្លូវ លោកបានណែនាំ ដល់ក្រុម ការងារបច្ចេកទេស ឲ្យខិតខំជំរុញការងារ ឲ្យសម្រេចរួចរាល់តាម ផែនការ ដែលបានកំណត់ ។
ក្នុងនោះប្រជាពល រដ្ឋរស់ក្នុងស្រុកម៉ាឡៃ បានថ្លែងអំគុណយ៉ាង ជ្រាលជ្រៅដល់លោក សុកចាន់ថា ដែលបានយក ចិត្តទុកដាក់ស្តារ ប្រព័ន្ធលូនិងកាយដីចាក់ ខ្ពស់ជាងចិញ្ចើមផ្លូវ ដើម្បីបញ្ជាសពីការ ទឹកលិចក្នុង ទីរួមស្រុកម៉ាឡៃនេះ៕