ជនដៃដល់១នាក់ ត្រូវកំលាំងអាវុធ ហត្ថឃាត់ខ្លួនក្រោយ ពីធ្វើសកម្មភាពបាន កាប់ទៅលើកជនរង គ្រោះបណ្តាលឲ្យ របួសធ្ងន់ដោយ សាររឿងគំនុំកន្លងមក

(ខេត្តបន្ទាយមានជ័យ)៖ ជនដៃដល់១នាក់ ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួនក្នុងចំណោម ៣នាក់ក្រោយពី បានធ្វើសកម្មភាពកាប់ ទៅលើកជនរង គ្រោះ១នាក់ បណ្តាល ឲ្យរបួសធ្ងន់ ដោយសារ រឿងគំនុំកន្លងមក។

រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅសួនច្បារ កោះពងសត្វ ស្ថិតក្នុង ភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីកើតហេតុហើយ ឈ្មោះសុខ ចាន់់ធូ ភេទស្រី អាយុ២៥ឆ្នាំ រស់់នៅភូមិ សូភី សង្កាត់់កំពង់់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវជាបង ស្រីបង្កើត របស់់ជនរង គ្រោះឈ្មោះ សុខ រិទ្ធីស័ក ភេទប្រុស អាយុ១៤ឆ្នាំ បានមកដាក់ពាក្យ បណ្ដឹងដល់កំលាំង អាវុធហត្ថក្រុងសិរីដោភ័ណ លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថក្រុង សិរីសោភ័ណ ក្រោយពីបានទទួល ពាក្យប្តឹងហើយ  លោកបានដឹកនាំ កំលាំងអាវុធហត្ថ ១ក្រុមចុះឃាត់ខ្លួនជន ដៃដល់បាន១នាក់ ឈ្មោះវឿន វីរ: ភេទប្រុស អាយុ២០ឆ្នាំ រស់់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ តាមការរៀបរាប់ របស់បងស្រីជនរងគ្រោះ បាននិយាយថា នៅ ម៉ោងកើតហេតុនោះ ប្អូនរបស់ខ្លួនបានមក អង្គុយលេងនៅ សួនច្បារកោះពងសត្វ ស្រាប់តែមាន ជនសង្ស័យ៣នាក់ ជិៈម៉ូតូ១គ្រឿតម្រង់ មកកន្លែងសួន ហើយជនដៃដល់បាន ដកកាំបិតកាប់ទៅលើ ជនរងគ្រោះបណ្តាល ឲ្យរបួសធ្ងន់ ដោយសាររឿង គុំនុំកន្លងមកហើយ គេចខ្លួនអស់ ក្នុងហេតុការនោះ កំលាំងអាវុធហត្ថបាន ដកហូតបានកាំបិត កែច្នៃដងដែក ប្រវែង១១០សង់់ទីម៉ែត្រ ១ដើមផងដែរ ហើយបញ្ជូនជនសង្ស័យ មកបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំ ។

ក្រោយពីសួរនាំហើយ ជនសង្ស័យត្រូវបាន កម្លាំងការិយាល័យ​ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលា ដំបូងខេត្តចាត់ ការតាមនីតិវិធីច្បាប់ នៅព្រឹក ទី៧ ខែឧសភា ឆ្នាំ២០២២នេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *