ជនសង្ស័យម្នាក់់ បានល្បួងស្រីម្នាក់ យកទៅរំលោភ នៅផ្ទះសំណាក់ពេល ដែលជួបគ្នានៅ កន្លែងលេងខុនសុឺត ត្រូវកំលាំងអាវុធ ហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់់បានល្បួង ស្រីម្នាក់យកទៅ រំលោភនៅផ្ទះសំណាក់ ពេលដែល បានជួបគ្នានៅ កន្លែងលេងខុនសុឺត ត្រូវកំលាំងអាវុធហត្ថ ១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ចុះធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង កាលពីវេលាម៉ោង២ រសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ក្រោយពីកើត ហេតុហើយលុះព្រឹក ឡើងត្រូវម្តាយខាង ស្រីទៅដាក់ពាក្យប្តឹង កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ។

ម្តាយជនរង គ្រោះឈ្មោះ អួន សឿត ភេទស្រី អាយុ៥៣ឆ្នាំ រស់់នៅភូមិដូនឡី សង្កាត់់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កូនរបស់គាត់ មានឈ្មោះ យ.ស.យ អាយុ១៦ឆ្នាំ ។

តាមការរៀបរាប់ របស់ស្រីរងគ្រោះ បានរៀបរាប់ថា នៅពេលកើតហេតុ ខ្លួនបានទៅលេង ខុនសុឺតនៅ ពេលយប់ពេល ខ្លួនពេលនោះក៏បាន ផឹកស្រាបៀឡើង ចង់ស្រវឹងហើយក៏ បានជួបនិជនសង្ស័យ មានឈ្មោះ លីស វិច័ន្ទត្រា ហៅ ត្រា ភេទប្រុស អាយុ២៦ឆ្នាំ មកលេងខុនសុឺតដែរ ស្នាក់់នៅបណ្ដោះ អាសន្ន ភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមកល្បួងខ្លួន ដោយធ្វើការអះអាង ថានិងស្រឡាញ់ខ្លួន ពេលនោះដោយខ្លួន ស្រវឹងស្រាបៀផងចេះ តែថាចាសផុងខ្លួនទៅ ដេកផ្ទះសំណាក់់ យីហោថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ១យប់ ពេលនោះ ជនស្ស័យបានរួមរ័ក្ស ជាច្រើនដងទល់ភ្លឺតែម្ត។

ចំណែកជនសង្ស័យ ក្រោយពីកម្លាំង ជំនាញសួរបានឆ្លើយ សារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាព ចាប់បង្ខំនិង រំលោភសេពសន្ថវ: លើនារីរគ្រោះពិតប្រាកដ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យខាងលើ ដោយបានការ អនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តត្រូវ បានកម្លាំងការិយាល័យ ការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា ដំបូងខេត្តនៅព្រឹកថ្ងៃរ ទី១០ ខែឧសភា ឆ្នាំ២០២២ ហើយដើម្បីដាក់ ទោសទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *