រដ្ឋបាលខេត្តបន្ទាយ មានជ័យបាន ប្រារព្ធពិធី បុណ្យចំរើនព្រះជន្ម ព្រះករុណាព្រះ បាទសម្តេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា ព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សា

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២នេះ រដ្ឋបាលខេត្ត បន្ទាយមានជ័យបាន ប្រារព្ធពិធី បុណ្យចំរើន ព្រះជន្មព្រះករុណាព្រះ បាទសម្តេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា ជាណាចក្រកម្ពុជា ព្រះជន្មគម្រប់ ៦៩ យាងចូល៧០ព្រះវស្សា។

ពិធីនេះដោយ មានអ្នកចូលរួម លោកខេងស៊ុម ប្រធានក្រុម ប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្ត ព្រះមេគណខេត្ត មន្រ្តីសង្ឃខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត មេបញ្ជាការកងកំលាំង ប្រដាប់អាវុធទាំងបី ប្រធានអង្គភាពជុំវិញខេត្ត និងមន្រ្តីសាលា ក្រុង ស្រុក និសិត្ស លោកអាចារ្យ និងប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។

ក្នុងពិធីនោះលោកលីសារីអភិបាលរងខេត្ត បានឡើងអានសន្តរកថា ជីវប្រវត្តិសម្តេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះ មហាក្សត្រនៃ ព្រះរាជាណា ចក្រកម្ពុជាចប់ លោកអ៊ុំរាត្រី បានមានប្រសាសន៍ថា ថ្ងៃនេះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រះមេគណខេត្ត មន្រ្តីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត មេបញ្ជាការកង កំលាំងប្រដាប់ អាវុធទាំងបី ប្រធានអង្គភាព ជុំវិញខេត្ត និងមន្រ្តីសាលា ក្រុង ស្រុក និសិត្ស លោកអាចារ្យ និងប្រជាពលរដ្ឋ បាននាំគ្នាចូលរួម  វិធីបុណ្យចម្រើន ព្រះជន្មព្រះករុ ណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ព្រះជន្មគម្រប់៦៩ យាងចូល៧០ព្រះវស្សា យ៉ាងសប្បាយរីករាយ។

លោក អ៊ុំ រាត្រី បានអានសារថ្វាយ ព្រះពរដល់ព្រះអង្គក្នុង ឱកាសថ្ងៃចំរើន ព្រះជន្មព្រះករុ ណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ព្រះជន្មគម្រប់៦៩  យាងចូល៧០ព្រះវស្សា នេះថា ទូលបង្គំជាខ្ញុំក្នុងនាម ខេត្តអភិបាលខេត្ត បន្ទាយមានជ័យ មានសេចក្តី សោមនស្សរីករាយ ជាទីបំផុត ក្នុងឱកាសដ៏សែន នក្ខត្តឫក្សនិងថ្លៃថ្លាបំផុត នៃទិវាប្រារព្ធពិធី ចម្រើនព្រះ ជន្មព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះម ហាក្សត្រនៃ ព្រះរាជាណាចក្រ កម្ពុជាក្នុងឱកាសនេះ។

ក្នុងពិធីដ៏ឧត្តុង ឧត្តមនិងមហា ថ្លៃថ្លានេះ ទូលព្រះបង្គំជា ខ្ញុំទាំងអស់គ្នា សូមធ្វើអភិវនន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថា ទាំងទ្វេរបួងសួងគុណ  បុណ្យព្រះរតន ត្រ័យកែវបី ទេវតារក្សាព្រះ មហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្ស ត្រីយានីខ្មែរ គ្រប់ព្រះ អង្គ ព្រះបរមកោដ សូមជួយប្រោស ប្រសិទ្ធពរជ័យ ជូនដល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះម ហាក្សត្រនៃ ព្រះរាជាណា ចក្រកម្ពុជាក្នុង ឱកាសនេះ។

ក្នុងនោះលោក អ៊ុំ រាត្រី សូមព្រះអង្គមាន ព្រះរាជព្រះសុខភា ពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និងទ្រង់គង់ប្រថាប់ជា ម្លប់ដ៏ត្រជាក់ក្នុង ព្រះនាមព្រះមហាក្ស ត្រជាតិខ្មែរ ជានិច្ចនិរន្តរ៏ត ទៅផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *