រដ្ឋបាលខេត្ត បន្ទាយមានជ័យ ពុទ្ធបរិស័ទ អង្គភាពទាំង៣ និងប្រជាពលរដ្ឋ ជាច្រើនរយនាក់បាន ចូលរួមបុណ្យ វិសាខបូជា

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២នេះ រដ្ឋបាលខេត្ត បន្ទាយមានជ័យ  អង្គភាពទាំង៣មាន កំលាំងអាវុធហត្ថ ស្នងការនគរបាលខេត្ត និងកំលាំងយោធា ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ជាច្រើនរយនាក់បាន ចូលរួមប្រារព្វបុណ្យ វិសាខបូជានៅ វត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល  សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះមាន ការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកស្រីជ័យណារី អភិបាលរងខេត្ត លោកហ៉ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ ព្រះមេគណមហា និកាយខេត្ត ធុលសុធា ព្រះមេគណខេត្ត លោកបៀវថាន ប្រធាន មន្ទីរធម្មការនិងកិច្ច ការសាសនាខេត្ត ព្រមទាំងពុទ្ធបរិស័ទ ជាច្រើនរយនាក់ បានចូលរួមបុណ្យ វិសាខបូជានេះ។

ក្នុងពិធីបុណ្យនោះ លោក អ៊ុំ រាត្រី បានធ្វើពិធីហែក្បួន រថយន្ត និងមធ្យោបាយ នានា ដែលមានតាំង ព្រះពុទ្ធ ទ្រង់ ប្រសូត្រ ព្រះពុទ្ធត្រាស់ដឹងនិង ព្រះពុទ្ធចូលបរិនិពាន្តផងដែរ បានធ្វើដំណើរលើ ផ្លូវសំខាន់ៗ ក្នុងក្រុងសិរីសោភ័ណ រួចទៅជួបជុំគ្នា ប្រារព្ធពិធី នៅ វត្តគិរីជុំចំការខ្នុរតែម្តង។

ព្រះតេជគុណ ណាប់ម៉ឺន បឡាត់គណខេត្ត និងជាព្រះគ្រូចៅ អធិការវត្តគិរីជុំចំការ ខ្នុរបានមាន សង្ឃដីកាថា បុណ្យវិសាខបូជានេះគឺ ជាបុណ្យដ៏មានសារៈ សំខាន់ណាស់ក្នុងវិស័យ ព្រះពុទ្ធសាសនាដែល រួមមានព្រឹត្តិការណ៍ ព្រះសម្មាសម្ពុទ្ធចំនួន ៣ធំៗ ដូចជាទី១/ ថ្ងៃ ១៥កើតខែវិសាខ ឆ្នាំច មុនព.ស ៨០ ឆ្នាំ ព្រះអង្គទ្រង់ប្រសូត្រទី២ / ថ្ងៃដដែលនោះ ឆ្នាំរកា មុនព.ស ៤៥ឆ្នាំទ្រង់បាន ត្រាស់ដឹងនិង ទី៣/ថ្ងៃដដែលនោះ ឆ្នាំម្សាញ់មុនព.ស១ឆ្នាំទ្រង់បានរំលត់ខន្ធ ចូលបរិនិពាន្វ។

ក្នុងនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ថ្ងៃបុណ្យវិសាខបូជានេះ មិនត្រឹមតែជា ព្រឹត្តិការណ៍ដ៏សំខាន់នៃ ព្រះពុទ្ធសាសនានិង ពុទ្ធបរិស័ទទូទាំង ប្រទេស ប្រទេសណាដែល ប្រជាជាតិកាន់ ព្រះពុទ្ធសាសនា ក៏សំខាន់ណាស់ ដែរដូច្នេះយើងទាំង អស់គ្នាត្រូវខិតខំ រួមគ្នាលើកតម្កើង លើកកម្ពស់ ជំនឿលើព្រះសាសនា ត្រូវពង្រឹងខាងពុទ្ធ ចក្រនិងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ការរីកចម្រើនជា មួយគ្នាផងដែរ។

លោកអ៊ុរាត្រីបាន សួងសួងដល់វត្ថុ ស័ក្កិសិទ្ធិក្នុងលោកជួយ បីបាច់ថែរក្សាដល់ ប្រជាពលរដ្ឋខ្មែរ ទាំងមូលជួបតែ សេចក្ដីសុខ សន្តិភាព និងជៀសផុតពីជម្ងឺ រេាគាទាំងឡាយ ដែលកំពុងតែ រាតត្បាតសព្វថ្ងៃនេះ ដូចជាគឺជម្ងឺកូវីដ.១៩ ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាដេាយ អំណាចនៃគុណ បុណ្យវិសាខបូជា នេះសូមឲ្យប្រជាពលរដ្ឋ ខ្មែរទាំងអស់ជួប ប្រទះនិងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *