(ភ្នំពេញ)៖លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំ នាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជា អធិបតី ក្នុងពិធី សំណេះ សំណាល និងចែកអំណោយ ជូនដល់កុមារកំព្រា និងបុគ្គលិកនៃមណ្ឌល គោលដៅទាំង១៣ ក្នុងរាជធានីភ្នំពេញ ប្រមាណជិត ១.០០០នាក់ ។
ពិធីនោះត្រូវបានប្រារព្ធ ឡើងនៅមណ្ឌល កុមារកំព្រាសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការ ដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក ឱម វិសាល តំណាងធនាគារ អ៊ឹមធីអ៊ិនអែម ភឺរ័របែង រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ និងប្រធាន មណ្ឌលទាំង១៣ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ក៏បាននាំនូវការ ផ្ដាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរ តែងតែគិត គូរពីសុខទុក្ខ ផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភ ទាំងសម្ភារៈ ថវិកា គាំទ្រ និងលើកទឹក ដល់ក្មួយៗកុមារកំព្រា ទាំងអស់នៅទូទាំងប្រទេស ។
លោកជំទាវ បានបន្តទៀតថា ការពិតក្មួយៗ កំព្រាឪពុក ម្តាយមែន តែចិត្តក្មួយៗមិន កំព្រាទេ ព្រោះក្មួយៗមាន សម្ដេចទាំងពីរ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ តែងតែនៅក្បែរ ក្មួយៗជានិច្ច ដើម្បីដោះស្រាយ ការលំបាក និងក្តីកង្វល់នានា របស់ក្មួយៗ។
លោកជំទាវក៏បានថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ ប្រធានមណ្ឌល បុគ្គលិកនិងម៉ែដោះ ដែលបានជួយ ថែទាំដល់កុមារ កំព្រាទាំងអស់ ហើយក៏សូមអរគុណ ពីការជួយឧបត្ថម្ភគាំ ទ្រពីវិ ស័យឯកជន ជាពិសេស ធនាគារអ៊ឹមធីអ៊ិន អែមភឺរ័របែង ដែលបាន ចូលរួមយ៉ាង សកម្មក្នុង ការ ងារសង្គម និងការងារមនុស្ស ធម៌នាពេលកន្លងមក ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលផង ក៏ ដូច ជាថែរក្សានូវអនាគត ធនធានមនុស្ស របស់កម្ពុជាផង ។
ជាក់ស្តែងថ្ងៃនេះ ធនាគារ អ៊ឹមធីអ៊ិន អែមភឺរ័របែង ក៏បានផ្តល់ជូននូវ របស់របរប្រើប្រាស់ ប្រចាំ ថ្ងៃ ដល់មណ្ឌល ទាំង១៣ រួមមាន ៖ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា មី និងអំបិល ។
ចំណេកឯ កុមារម្នាក់ៗ ទទួលបាន កន្សែងពោះគោ ១ ភួយ ១ សាប៊ូលុច ១កញ្ចប់ ថ្នាំដុសធ្មេញ ១ប្រអប់ ច្រាសដុសធ្មេញ ១ សាប៊ូកក់សក់ ១ដប និងថវិកាមួយចំនួន និងបុគ្គលិក តាមមណ្ឌល ក៏ បានទទួលថវិការ ឧបត្ថម្ភផងដែរ។
លោកជំទាវក៏បានសំណូមពរឲ្យឲ្យម៉ែដោះ បន្តយកចិត្តទុក្ខដាក់ បន្ថែមទៀតក្នុងជួយ ថែទាំដល់ កុមារ កំព្រាទាំងអស់ និងអំពាវនាវដល់ សុប្បុរសជននានា ក៏ដូចជាវិស័យឯកជនបន្ត ជួយ ឧបត្ថម្ភ គាំទ្រដល់កុមារកំព្រា ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ប្រទេសផងដែរ៕