(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាប រថយន្តស៊េរីទំនើប អត់ពន្ធចំនួន១៤គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រក ក្រោមផ្លាកលេខ ក្លែងក្លាយ។
រថយន្តទាំង១៤គ្រឿង ដែលអគ្គនា យកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបបានក្នុង រយៈពេល១សប្តាហ៍ នេះរួមមាន៖ ទី១-រថយន្តម៉ាក LEXUS CT200h ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ កម្ពុជា RA.TA108 ឆ្នាំម៉ូដែល 2012 ទី២-រថយន្តម៉ាក LEXUS RX450h ពណ៌ស ចង្កូត ឆ្វេង ស្លាកលេខ 2AM-0296 ឆ្នាំម៉ូដែល 2010 ទី៣-រថយន្តម៉ាក LEXUS GS300 ពណ៌ ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AP-1559 ឆ្នាំម៉ូដែល 2006 ទី៤-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2BF-0018 ឆ្នាំម៉ូដែល 2004 ទី៥- រថយន្តម៉ាក Lexus HS250h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០ ទី៦- រថយន្តម៉ាក Lexus HS250h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១១ ទី៧- រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១០ ទី៨- រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១០ ទី៩- រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ពណ៌ប្រផេះ ឆ្នាំម៉ូដែល 2006 កម្លាំងសេស 3300cc ទី១០-រថយន្តម៉ាក Lexus RX400h ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំ២០០៧ ទី១១. រថយន្តម៉ាក LEXUS RX350 ប្រភេទទេសចរណ៍ ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 ទី១២. រថយន្តម៉ាក LEXUS RX350 ប្រភេទទេសចរណ៍ ពណ៍ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2012 ទី១៣. រថយន្តម៉ាក Ford Ranger Wildtrak ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០២០ និងទី១៤. រថយន្តម៉ាក Jeep Wrangler Sahara ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១០។
សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃ ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាក លេខផ្សេងៗ កាលពីព្រឹកថ្ងៃ ទី០៤ ខែឧសភា ឆ្នាំ២០២២ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជា អគ្គនាយកនៃអគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះបង្ក្រាបរថយន្តគ្មា នពន្ធកាន់តែខ្លាំង ក្រោយផុតឱសាន វាទជាង៥០ថ្ងៃទៀត ខណៈរថយន្ដចង្កូតស្ដាំ បង្ក្រាបបាននឹង កម្ទេចចោល។
ឱសានវាទចុងក្រោយនៃ យុទ្ធនាការប្រមូល ពន្ធអាករ លើរថយន្ដមាន ស្រាប់នៅក្នុងប្រទេស ត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំមានសិទ្ធទទួលបង់ ពន្ធរថយន្ដមានស្រាប់ ក្នុងប្រទេសនោះទេ តួនាទីដ៏សំខាន់ គឺការចុះបង្ក្រាប។
ករណីដែលរថយន្ដ គ្មានពន្ធបង្ក្រាបបាន ក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺរថយន្ដចង្កួតឆ្វេង ត្រូវទទួលរងនូវ ការបង់ពន្ធអាករ តាមច្បាប់ជាធរមានផង និងបង់ពិន័យថែមទៀត។
ដោយឡែករថយន្ដចង្កួតស្ដាំ នៅពេលដែលបង្ក្រាបបាន នឹងត្រូវដោះបំណែក ដោយបម្លែង រថយន្ដទៅជាគ្រឿង បំណែករថយន្ដ ពីព្រោះរថយន្ដ ចង្កួតស្ដាំ គឺជារថយន្ដហាមឃាត់ ក្នុងការនាំចូល សម្រាប់ប្រើប្រាស់ នៅក្នុងប្រទេស និងមួយទៀត គឺអាចកម្ទេចចោលតែម្ដង។
លោក គុណ ញឹម ក៏បានអំពាវនាវ ដល់ម្ចាស់រថយន្ដ ទាំងឡាយ ដែលនៅមិនទាន់នាំ យករថយន្ដរបស់ខ្លួន ចូលមកបង់ពន្ធអាករ សូមរួសរាស់មកបំពេញ កាតព្វកិច្ចពន្ធអាករ ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលនៅសល់ ពេលមិនដល់៦០ថ្ងៃនោះទេ។
សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្ត អត់ពន្ធចង្កួតឆ្វេង អាចចូលបង់ពន្ធបាន ជាមួយការ អនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ខណៈរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) ទទួលបានការអនុគ្រោះពន្ធ១០ភាគរយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ រថយន្តគ្មានពន្ធ ជ្រកក្រោមផ្លាក លេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ចំនួនជិត ៧ពាន់គ្រឿង បានចូលខ្លួនប្រកាស និងបង់ពន្ធ ដែលគិតជាទឹក ប្រាក់៦០លានដុល្លារ បានបង់ចូលថវិកាជាតិ ៕