ផ្ទេរសាំងមិនប្រយ័ត្ន ធ្វើអោយឆាបឆេះផ្ទះ លក់ចាប់ហួយមួយកន្លែង បណ្តាលអោយរបួស ធ្ងន់៥នាក់និង ស្លាប់១នាក់ខណៈពេលបញ្ជូន ទៅកាន់មន្ទីពេទ្យបង្អែក

(ខេត្តបាត់ដំបង)៖ ករណីអគ្គីភ័យបានឆាប ឆេះតូបលក់ចាប់ហួយ មួយកន្លែងបណ្តាល មនុស្សប្រុសស្រីចំនួន ៥នាក់បានរងរបួសធ្ងន់ និងស្រាលព្រមទាំងបញ្ជូន ទៅកាន់មន្ទីពេទ្យដើម្បី សង្គ្រោះបន្ទាន់ និងបានស្លាប់១នាក់ក្នុង ចំណោម៥នាក់ ហេតុការនេះ កើតឡើងកាលពីព្រឹក ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៩វេលា០៩ និង៤៩នាទីនៅចំណុចក្រុម ទី២ស្ថិតក្នុងភូមិនិគម កណ្តាលឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបា្រប់អោយ ដឹងថាជនរងគ្រោះទាំង៥ នាក់ក្នុងហេតុការខាង លើនេះទី១ឈ្មោះស៊ឹម សាក់ ភេទប្រុស អាយុ ៤៥ឆ្នាំត្រូវជាប្តី បានរបួសស្រាល ទី២ឈ្មោះឌៀប ចាន់រឿន អាយុ៣៨ឆ្នាំត្រូវជាប្រពន្ធបាន របួសស្រាល ទី៣ឈ្មោះ សាក់ វ៉ាន់រី ភេទស្រីអាយុ១៦ឆ្នាំ ត្រូវជាកូនបាន របួសស្រាល ទី៤ឈ្មោះសាក់ វិសាល ភេទប្រុសអាយុ១១ឆ្នាំត្រូវជាកូនបាន របួសធ្ងន់ ទី៥កូនឈ្មោះសាក់ សុដាវី ភេទស្រីអាយុ៣ឆ្នាំ ត្រូវជាកូនបាន របួសធ្ងន់។

សមត្ថកិច្ចបានអោយដឹង ទៀតថាហេតុការបង្ករ អោយមានអគ្គីភ័យឆាប ឆេះនៅចំណុចខាងលើ នេះគឺបណ្តាលមក ពីការផ្ទេរសាំង ចេញពីពិដុងទៅ ធុងស្ពិកត្រូនៅមិនឆ្ងាយ ពីចង្ក្រានបាយបណ្តាលអោយ ឆាបឆេះតែម្តងទៅ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាក្រោយពី កើតហេតុកម្លាំងជំនាញបាន បញ្ជូនជនរងគ្រោះទៅ កាន់មន្ទីពេទ្យបង្អែក ស្រុកថ្មគោលចំណែក ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបញ្ជូនបន្តរទៅកាន់មន្ទីពេទ្យ បង្អែកខេត្តសៀមរាប នៅម៉ោងប្រមាណ០២រំលង អាធ្រាតឈានចូលថ្ងៃទី ២៤ខែកញ្ញាឆ្នាំ២០១៩ តាមសេចក្តីរាយការ ពីមន្ទីពេទ្យបង្អែក ខេត្តសៀមរាបបាន ប្រាប់អោយ ដឹងថាជនរងគ្រោះឈ្មោះ សាក់ សុដាវី ភេទ ស្រី អាយុ ៣ឆ្នាំ បានទទួលមរណភាព ហើយដោយ មានសភាពធ្ងន់ធ្ងរពេក។

បច្ចុប្បន្នសពជនរង គ្រោះត្រូវបានសាច់ញាតិរៀប ចំធ្វើបុណ្យទៅ តាមប្រពៃណីនៅក្នុង លំនៅដ្ឋានស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ ចំណែកជនរង គ្រោះផ្សេងទៀតត្រូវបាន ក្រុមគ្រូពេទ្យបង្អែក ជួយសង្គ្រោះបន្តរ៕ដោយលោកមុតចន្ត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *