រដ្ឋបាល ខេត្ត ក្រុង ស្រុក អង្គភាពទាំង៣ ព្រះសង្ឃ បានប្រារព្វទិវាចងចាំ ២០ឧសភា ជូនដល់ប្រជាពលរដ្ឋ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិស្លាប់ ក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងវត្តសុភមង្គល ស្ថិតក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ រដ្ឋបាល ខេត្ត ក្រុង ស្រុក អង្គភាពទាំង៣ ព្រះសង្ឃ ប្រជាពលរដ្ឋជា ច្រើនរយនាក់  បានប្រារព្វទិវា ចងចាំ ២០ ឧសភា ជូនដល់ប្រជាពលរដ្ឋ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ  ស្លាប់ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដោយភាព អយុត្តិធម៌ ដែលធ្វើឡើងនៅ ព្រឹក ថ្ងៃទី២០ ឧសភា ឆ្នាំ ២០២២ ដោយមានការចូលរួម លោកខេងស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី  អភិបាលខេត្ត បន្ទាយមានជ័យ រដ្ឋបាល ខេត្ត ក្រុង ស្រុក អង្គភាពទាំង៣ ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើននាក់ ។

ក្នុងពិធីនោះ លោកអ៊ុំ រាត្រី បានមានប្រសាសន៍ថា យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នក ស្នេហាជាតិ និង បុព្វការីជន ត្រូវបានពួកនេះ យកទៅសម្លាប់ ដោយអំពើឃោឃៅ ព្រៃផ្សៃ និង អយុត្តិធម៌ នៃរបបកម្ពុជា ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍នេះ។

លោកអ៊ុំ រាត្រី បានមានប្រសាសន៍ បន្តទៀតថាទោះបី ប្រទេសជាតិជួប នូវវិបត្តិជម្ងឺកូវិដ.១៩ ត្រូវបាន អាក់ខានក្នុងការ ប្រារព្ធទិវាជាតិនៃ ការចងចាំ២០ ឧសភាធ្វើរយៈពេល ២ឆ្នាំមកនេះយ៉ាងក៏ ដោយភាព ឈឺចាប់ល្វីងជូចត់ របស់ប្រជាជនកម្ពុជា គឺដក់នៅជាប់ក្នុង ក្រអៅបេះដូងគ្រប់វិនាទី មិនអាចបំភ្លេចបាន នូវរបបដ៏ឃោឃៅ ព្រៃផ្សៃ និង អយុត្តិធម៌នោះ បានឡើយ ។

ក្នុងការអាននូវ វិយោគកថារបស់ លោកអ៊ុំរាត្រី បានគូសបញ្ជាក់ថា ពិធីទិវាជាតិនៃ ការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ គឺជាសកម្មភាព ដ៏មានអត្ថន័យ យ៉ាងពិតប្រាកដ ដែលបានស្តែង ឲ្យឃើញថា ទោះបីជា រឿងរ៉ាវនេះបាន កន្លងផុតក្នុងអតីត កាលអស់ជាង ៤០ឆ្នាំហើយក៏ដោយ ប៉ុន្តែជារឿងឈឺចាប់  និងជាមហាសោកនា ដកម្មប្រល័យពូជ សាសន៍ជាតិឯង ដែលធ្វើឲ្យបងប្អូ នជនរួមជាតិ យើងទាំងអស់ពុំ អាចបំភ្លេចបានឡើយ ហើយបានចារ ទុកជាសច្ចៈធម៌ ប្រវិត្តសាស្រ្ត ទោះបីជនរួមជាតិ ជំនាន់ក្រោយដែលពុំ បានឆ្លងកាត់ក៏ដោយ ក៏ពួកគាត់នឹង សិក្សាស្វែងយល់ ពីប្រវិត្តសាស្ត្រដ៏ មហាជូរចត់នោះ។

មិនត្រឹមតែប៉ុណ្ណោះ ប្រវិត្តសាស្ត្រនេះ ក៏ត្រូវបាននិងកំពុង ទទួលស្គាល់ពាស ពេញពិភពលោក តាមរយៈការនាំ យកមេដឹកនាំនៃ របបខ្មែរក្រហម មកកាត់ទោសនៅ អង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា  ដើម្បីជំនុំជំរះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្ត ឡើងក្នុងរយៈកាល នៃរបបកម្ពុជា ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ដែលយើងអាច និយាយបានថា ការទទួលស្គាល់នេះ ការជំនុំជំរះនេះ គឺជាផ្នែកមួយ នៃការផ្តល់នូវភាព ត្រឹមត្រូវជូនរាជ រដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា និងការផ្សះផ្សារបួស ទាំងផ្លូវកាយ និងផ្លូវចិត្ត ជូនជនរួមជាតិ ដែលបានរង គ្រោះក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត នោះ។

នៅចំពោះមុខ ចេតិយគំនរ អដ្ឋិធាតុនៃជន រួមជាតិនាឱកាសនោះ លោកអ៊ុំ រាត្រី បានធ្វើការបេ្តជ្ញា ចិត្តយ៉ាងមោះមុត ដោយបានគាំទ្រ ជំហរដ៏រឹងមាំរបស់ រាជរដ្ឋាភិបាល ឥស្សរជន និងអង្គការនានា ទាំងនៅក្នុងប្រទេស និងនៅជុំវិញ ពិភពលោកដែល បានខិតខំអស់ ពីកម្លាំងកាយចិត្ត ពុំគិតការនឿយ ហត់ជាង ៤០ឆ្នាំកន្លងមក ដើម្បីស្វែងរកយុត្តិ ធម៌ជូនប្រជាជនកម្ពុជា និងឈានទៅ សម្រេចជោគជ័យ ជាស្ថាពរ ដោយធានា បាននូវសន្តិភាព ការបង្រួបបង្រួម ជាតិអធិបតេយ្យភាព និងការអភិវឌ្ឍ ។

ខិតខំពង្រឹង ធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ ទាំងមូលឲ្យ បានរឹងមាំប្រកប ដោយចីរភាព និង ចូលរួមអនុវត្ត យុទ្ធសាស្ត្រចតុ កោណដំណាក់ទី៤ និងគោលនយោ បាយនានារបស់រាជ រដ្ឋាភិបាលដែល ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមម្លប់ដ៏ ត្រជាក់នៃអង្គ ព្រះមហាក្សត្រ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា និង រួមគ្នាការពារថែ រក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲបានល្អប្រសើរ និង ការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងពង្រឹង ខឿនការពារជាតិ របស់ប្រជាជនឲ្យ កាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ។

ក្នុងនោះលោកអ៊ុំ រាត្រី បានឧទ្ទិសនូវថ្ងៃ ទិវាជាតិនៃការចង ចាំ២០ឧសភានេះ ឲ្យប្រែក្លាយទៅ ជាការកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការ កាត់បន្ថយនូវភាព ក្រីក្ររបស់ប្រជា ជនកម្ពុជា ព្រមទាំងបាន អំពាវនាវដល់សមាជិក សមាជិកា និងជនរួមជាតិទូទាំង ខេត្តបន្ទាយមានជ័យ

សូមអញ្ជើញទៅ ចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា ដើម្បីរដ្ឋបាល ដែលកំពុងដឹកនាំ ដោយគណ បក្សប្រជាជន កម្ពុជា មានលទ្ធភាពបន្តការ អភិវឌ្ឍប្រទេសជាតិិ ក៏ដូចជាខេត្ត បន្ទាយមានជ័យយើង ឲ្យកាន់តែរីក ចម្រើនបន្ថែមទៀត ។

បញ្ចប់កម្មពិធីដោ យមានការនិមន្ត ព្រះសង្ឃ ចំនូន១០០អង្គ សូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូន ដល់ប្រជាជនស្លាប់ ក្នុងសម័យប៉ុល ពតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *