បើកយុទ្ធនាការនាការ ឃោសនាបោះឆ្នោត ជ្រើសរើសឃុំ សង្កាត់ ថ្ងៃទី១នៅ តាមគោលដៅ គណបក្ស នយោបាយមួយ ចំនួននៅ ខេត្តបន្ទាយមានជ័យ តែបក្សប្រជាជន លិចធ្លោជាងគេ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២២ នេះគឺជាថ្ងៃទី១ បើកយុទ្ធនាការនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ឃុំសង្កាត់ អាណត្តិទី៥ នៅតាមគោលដៅ របស់ គណបក្សនយោបាយ នីមួយៗ នៅ ខេត្តបន្ទាយមានជ័យ តែគេសង្កេតឃើញ មានតែបក្ស ប្រជាជនតែមួយទេ ដែលលិចធ្លោជាង គេមានសមាជិក គណៈបក្សប្រជាជន ដង្ហែយ៉ាងប្លូកទឹក ប្លូកដី មានមធ្យោបាយ ធ្វើដំណើរ ម៉ូតូ រថយន្ត គោយន្ត និងការធ្វើដំណើរ ផ្សេងៗទៀត នៅតាម ឃុំ សង្កាត់ និមួយៗ ក្នុងខេត្តបន្ទាយមាន ជ័យតែម្តង គួរឲ្យចាប់អារម្មណ៍ ពិសេសក្នុងឃុំចំណោម ដឹកនាំដោយ លោក បោន ប៊ិន អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុក មង្គលបូរី និងជាប្រធានក្រុម ការងារចុះមូលដ្ឋាន ឃុំចំណោម ក្នុងស្រុកមង្គលបូរី តែម្តង ហើយដំណើរការ ឃោសនានេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី២១ ខែឧសភា ដល់ល្ងាចថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោកយ៉ង់ សក្តិ ប្រធានលេខាធិការ ដ្ឋានរៀបចំការបោះ ឆ្នោតខេត្តបន្ទាយមានជ័យ បានប្រាប់ អ្នកយកព័ត៌មានឲ្យដឹថា ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ សម្រាប់ខេត្តបន្ទាយ មានជ័យមានចំនួន ១១ គណបក្សនយោបាយ ចូលរួម រួមមាន ១/គណបក្ស ប្រជាជនកម្ពុជា២/ គណបក្សឆន្ទៈខ្មែរ ៣/គណបក្ស កម្ពុជានិយម ៤/គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ៥/ គណៈបក្សសញ្ជាតិកម្ពុជា៦/ គណបក្សឯកភាពជាតិខ្មែរ ៧/គណបក្សជនជាតិដើ មប្រជាធិបតេយ្យកម្ពុជា ៨/ គណបក្សភ្លើងទៀន ៩/ គណបក្សហ្វ៊ុនស៊ិនប៉ិច ១០/គណបក្សខ្មែរតែមួយ ១១និងគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន។

លោកយ៉ង់ សក្តិ ប្រធានលេខា ធិការដ្ឋានរៀបចំការ បោះឆ្នោតខេត បានប្រាប់ឲ្យដឹង បន្តទៀតថា ការពិនិត្យបញ្ជី ឈ្មោះបោះឆ្នោតនិង ចុះឈ្មោះបោះឆ្នោតនៅ ឆ្នាំ២០២១ ដំណាក់កាលនៃការ បិទផ្សាយ បញ្ជីឈ្មោះ បោះឆ្នោតនិងអ្នក បានចុះឈ្មោះបោះ ឆ្នោតថ្មីសម្រាប់ ខេត្តបន្ទាយមានជ័យ សរុបចំនួន ៤០៥,៧៣០នាក់ /ស្រី ២១៦,០៣៦នាក់ ក្នុងនោះមានឃុំសង្កាត់ សរុបចំនួន ៦៧ និងមានការិយា ល័យ ត្រូវបោះឆ្នោត សរុបចំនួន ១,១១៤ ការិយាល័យ កើនជាង ឆ្នាំ២០១៨ ដែលកាលណោះ មាន១.០៧០ការិយាល័យ ។

លោកយ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋា នរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា កម្លាំងមានសមត្ថកិច្ច គ្រប់ប្រភេទគឺឈរ លើគោលការណ៍ អព្យាក្រឹត្យ និងក្រមសីលធម៌ សម្រាប់ ចូលរួមការពារសន្តិសុខ ក្នុងការបោះឆ្នោត ថ្នាក់ជាតិនិង ថ្នាក់ ក្រោមជាតិ ជាពិសេសកម្លាំងសមត្ថកិច្ចនិងត្រៀម ការពារសន្តិសុខ ក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ដែលគណៈ កម្មាធិការជាតិរៀបចំការ បោះឆ្នោតកំណត់យក ថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២២ ជាថ្ងៃបោះឆ្នោត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *