គួរឲ្យសោកស្តាយ ណាស់ពលករ ខ្មែរ១នាក់ ជួបគ្រោះថ្នាក់ ចរាចរណ៍ជិៈម៉ូតូ បុកទ្រង់ផ្លូវស្លាប់ នៅស្រុកថៃ កំពង់បញ្ជូនសព មកខ្មែរប្រគល់ ឲ្យបងប្អូន

(ខេត្តបន្ទាយមានជ័យ)៖ គួរឲ្យសោកស្តាយណាស់ ពលករខ្មែរ១នាក់ បានជួបគ្រោះថ្នាក់ ចរាចរណ៍ ជិះម៉ូតូបុកទ្រង់ ផ្លូវដោយខ្លូនឯង ស្លាប់នៅស្រុកថៃ ត្រូវបានកំលាំងសមត្ថកិច្ចថៃ បញ្ជូនមកស្រុកខ្មែរវិញ  ដើម្បីប្រគល់ទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចេញតាមច្រក អូរបីជាន់។

អាជ្ញាធរថៃបាន ប្រាប់សមត្ថកិច្ចខ្មែរ ប្រចាំនៅច្រក អូរបីជាន់ថា សពពលរដ្ឋខ្មែរនេះ មានឈ្មោះ សៅ រស្មី ភេទប្រុស អាយុ២៩ ឆ្នាំរស់ ក្នុងនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចថៃបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា ពេលកើតហេតុនោះ សពជនរងគ្រោះ បានជិះម៉ូតូយ៉ាងលឿន មកដល់ចំណុច ស្រុកផាត់តាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ ស្រាប់តែបើកទៅបុ កទ្រូងផ្លូវជាតិ បណ្តាលឲ្យម៉ូតូដូល បោកទៅនិង ថ្នល់ជាតិបាក់ ក ស្លាប់ភ្លាប់ភ្លានៗ តែម្តង។

រឿងរាវនេះកើតឡើង នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចថៃ បានបញ្ជាក់ឲ្យដឹង បន្តទៀតថាសព ក្រោពីកើត ហេតុហើយសមត្ថកិច្ចថៃ បានបញ្ជូនសាកសព ពលរដ្ឋខ្មែរដឹកតាមរថយន្ត ចេញតាម ច្រកអូរបីជាន់ ដើម្បីប្រគល់ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ តែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *