(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិថៃម្នាក់ចូល មកធ្វើការនៅក្រុង ប៉ោយប៉ែត មិនសូវកាក់កបបែក គំនិតលួចលក់ថ្នាំញៀន និងជក់ផង ត្រូវកំលាំងអាវុធ ហត្ថក្រុងប៉ោយប៉ែត មួយក្រុមដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការ បង្ក្រាប ធ្វើការឃាត់ខ្លួន បានជនសង្ស័យ នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នក យកព័ត៌ មានឲ្យដឹងថា ជនសង្ស័យជាជន ជាតិថៃនោះមាន ឈ្មោះ ភីតាយ៉ា ប៊ូនប្រាសឺត (Pittaya Boonprasert) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្តោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះកំលាំង អាវុធហត្ថដកហូត វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន០៤ថង់ (ថង់ធំ១ និងកូនថង់តូច៣) ស្មើនឹងទម្ងន់ ៩៨,៧០ក្រាម ថ្នាំគ្រាប់រាងមូលពណ៌ ក្រហមក្បឿងចំនួន ១១គ្រាប់ ទម្ងន់ ១,៤០ក្រាម និងសម្ភារៈមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹង បន្តទៀតថា ជនសង្ស័យក្រោយ ពីឃាត់ខ្លួនហើយ ត្រូវបានកម្លាំងអាវុធ ហត្ថក្រុងបញ្ជូនមក មូលដ្ឋានកងរាជ អាវុធហត្ថក្រុង ដើម្បីសួរនាំ ក្នុងនោះជនសង្ស័យ បានសារភាពថា រូបគេពិតជាបាន លួចលក់ថ្នាំញៀន និងទុកជក់ពិត ប្រាកដមែន ។
ជនសង្ស័យ ព្រមទាំងមានវត្ថុតាង កម្លាំងជំនាញមូលដ្ឋាកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនមកបញ្ជាការ ដ្ឋានកងរាជងាវុធហត្ថ ខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ទទួលការងារ គ្រឿងញៀន បានប្រាប់ឲ្យដឹងថា ការបង្ក្រាបជន ជាតិថៃលួចលក់ ថ្នាំញៀននេះដោយទទួល បានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវ បានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូង ខេត្តហើយនៅ រសៀលថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០២២នេះ៕