(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះ១ខ្នងធ្វើអំឈើប្រក សង្កសីឆេះខ្ទេចអស់ បណ្តាលមកពីផ្ទុះ កំប៉ុងហ្គាស់ គិតជាទឹកប្រាក់ខ្ទង់ ម៉ឺនដុល្លាឯណោះ។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹថា ម្ចាស់ផ្ទះដែលភ្លើង ឆេះនេះមានឈ្មោះ ទូច ជឿន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកហុឹលរ៉ាយ៉ាបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងបន្តទៀតថាមុន ពេលកើតហេតុនោះ បើតាមការអះអាង ពីម្ចាស់ផ្ទះបានប្រាប់ ឲ្យដឹងថាផ្ទះគាត់ឆេះនេះ បណ្តាលមកពីផ្ទុះ កំប៉ុងហ្គាស់ ធ្វើឲ្យឆាប ឆេះ យ៉ាងសន្ធោសន្ធៅ ពេលកំពុងឆេះនោះ ឃើញមាន លោកហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ បានសហការ ជាមួយកម្លាំងចំរុះទាំង៣ មានកំលាំងអាវុធហត្ថ ស្នងការនគរបាល និង និងតំបន់ប្រតិបត្តិ ការសឹករង បន្ទាយមានជ័យ ក្នុងនោះមាន រថយន្តរបស់អធិការ នគរបាលក្រុង ចំនួន ១គ្រឿងនិង រថយន្តស្នងការ នគរបាលខេត្ត ១គ្រឿង ជួយបាញ់ទឹកពន្លត់ភ្លើងយ៉ាង សស្រាក់សស្រាំ ជាង១ម៉ោង ទេីបគ្រប់គ្រងស្ថាន ការណ៍បានទាំងស្រុង។
លោកហុឹលរ៉ាយ៉ា បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងបន្ត ទៀតថាសម្ភារៈ ខូចខាត រួមមាន ឆេះផ្ទះអស់១ខ្នង ម៉ូតូ ១គ្រឿង សម្ភារៈផ្សេងៗ និងថវិកា មួយចំនួនធំគិតជា ទឹកប្រាក់ខ្ទង់មឺុន ដុល្លាឯណោះ ។
ពាក្យចាស់លោកថា ស៊ូលិចទូកកណ្តាល ទន្លេប្រសើរជាង ភ្លើងសផ្ទះកុំថាឡើយ នៅសល់ទ្រព្យសម្បត្តិ សូម្បីសត្វរស់នៅក្នុង ផ្ទះក៏ស្លាប់ដែរ គួរបញ្ជាក់ថាក្នុង ករណីភ្លើងស្ទះ នេះមិនមាន មនុស្សស្លាប់ របួស និង ឆេះដល់ផ្ទះអ្នក ជិតខាងឡើយ ព្រោះបាញ់ទឹក ពន្លត់ទាន់ពេល៕