(ខេត្តស្ទឹងត្រែង)៖ ថ្ងៃទី២៧ខែឧសភា ឆ្នាំ ២០២២ជាថ្ងៃទី៧ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំព្រះរំកិល ស្រុកបិរីអូរស្វាយ សែនជ័យ មានសកម្មជន និងប្រជាពលរដ្ឋ គាំទ្រគណបក្ស ប្រជាជនកម្ពុជា ១០៣២នាក់ ក្នុងទឹកមុខ សប្បាយរីករាយ ទទួលស្វាគមន៍ ឯកឧត្តម ឡូយ សុផាត នៃពិធី សំណេះសំណាល យ៉ាងកកក្តៅបំផុត ។
លោក ចៅ មុន្នីរា ប្រធានក្រុមការងារបក្ស ចុះជួយឃុំព្រះរំកិល បានបង្ហាញពីការ គូសសន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជា មានសញ្ញាទេវតា បាចផ្កា មានលេខរៀងទី១ ដល់សកម្មជន និងប្រជាពលរដ្ឋ ក្នុងអង្គពិធី។
ឯកឧត្តម ឡូយ សុផាត សមាជិកគណៈ កម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណ បក្សចុះមូលដ្ឋាន ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថ្លែង សូមអោយ បងប្អូនទាំងអស់ ងាកមករួមរស់ កាន់ដៃ ជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសុខសន្តិភាព សិទ្ធសេរីភាព និងការអភិវឌ្ឍ គ្រប់វិស័យ អោយមានការរីកចម្រើន។
ឯកឧត្តម ឡូយ សុផាត លើកឡើង នៃការដឹក នាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ជាប្រធានគណ បក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា នាំមកនូវ សុខសន្តិភាព សេរីភាព គ្រប់បែបយ៉ាង បានស្តាសេដ្ឋ កិច្ចឡើងវិញ ពីបាតដៃទទេ រហូតដល់មាន ការអភិវឌ្ឍ លើគ្រប់វិស័យ ធ្វើឱ្យប្រទេសជាតិ មានការរីកចំរើន ជាបន្តបន្ទាប់ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មាន គ្រប់ទីកន្លែង ហើយបានពាំនាំនូវវាក់ សាំងការពារជំងឺ កូវីដ១៩ ចាក់ជូនដល់ប្រជា ពលរដ្ឋបានគ្រប់ៗគ្នា ជៀសផុតពីជំងឺកូវីដ១៩។
ឯកឧត្តម ឡូយ សុផាត បន្តមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា រួមរស់ជាមួយ ប្រជាជន អភិវឌ្ឍ ភូមិ ឃុំ ឱ្យកាន់តែមានការរីកចំរើន តភ្ជាប់ ផ្លូវ ស្ពាន បានគ្រប់ទីកន្លែង ពីទីក្រុង ទៅជនបទ ជាបន្តបន្ទាប់ ផ្តល់ភាព ងាយស្រួលដល់ ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន ភូមិឃុំរបស់ ខ្លួន ខណៈផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា។
ខណៈចុះជួប សំណេះសំណាល គឺសង្កេតឃើញថា សមាជិក គណបក្ស ប្រជាជនកម្ពុជា តាមបណ្តា ភូមិ ឃុំ នៅមូលដ្ឋាន ធ្វើសកម្មភាព ឃោសនា នូវគោលនយោបាយ របស់គណបក្ស នូវការដឹកនាំប្រទេស មានការរីកចម្រើន រហូតមានការ មើលឃើញ និងគាំទ្រ ពេញទំហឹង ពីសំណាក់ ប្រជាពលរដ្ឋ ភ្លូកទឹក ភ្លូកដី រួមសុខ រួមទុក្ខជាមួយគណ បក្សប្រជាជនកម្ពុជា។
ក្នុងឱកាសដដែលនោះ ប្រជាពលរដ្ឋ និងសកម្មជន គណបក្ស ប្រជាជនកម្ពុជា មានភាព សប្បាយរីករាយជា មួយការសំណេះ សំណាលរបស់ ថ្នាក់ដឹកនាំ ហើយសន្យា បន្តកាន់ដៃជាមួយ គណបក្ស ប្រជាជនកម្ពុជា រួមរស់ ថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ មាតុភូមិ៕