(ខេត្តព្រះវិហារ)៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិបង្កន ឃុំរៀបរយ ខេត្តព្រះវិហារ បានបញ្ជាក់ថាឲ្យ រស្មីឯករាជ្យ ដឹងថា ឈ្មួញធំៗ ជ្រកក្រោមក្រុមហ៊ុន PNT កំពុងរង់ការកាប់ បំផ្លិចបំផ្លាញព្រៃឈេី នៅតំបន់ព្រៃឡង់ ឆ្លងកាត់ទៅ អូងាវ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ រីឯមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
ជាក់ស្តែងបងប្អូន អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ សង្ស័យមន្ត្រីជំនាញទាំងនោះ ឃុបឃិតគ្នាជាប្រព័ន្ធទេដឹង មិនចាត់វិធានការ បង្ក្រាបនិងពិបាកទាក់ទង ព្រោះតំបន់នោះមិន សូវមានសេវ៉ា ឬតេចូលក៍មិន លេីកទូរស័ព្ទដែរ។
មជ្ឈដ្ឋានខាងក្រៅ! បានរិះគន់ចំៗថា បើក្រុមហ៊ុន PNTហៅ៩៧ ប្រហែលមានខ្នងបង្អែក រឹងមាំនៅស្នង ការដ្ឋាននគរបាល ខេត្តព្រះវិហារ និងត្រូវរ៉ូវ ជាមួយស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ ជាអ្នកបេីកភ្លេីងខៀវ ទេីបហ៊ានគ្រៀងគរ ពលរដ្ឋឲ្យខ្មែរ ចូលកាប់ព្រៃឈេីយ៉ាងរង្គាល គ្មានការទប់ស្កាត់ ពីសំណាក់ អាជ្ញាធរមូលដ្ឋាន។
លើសពីនេះទៅ ទៀតសកម្មភាព ក្រុមឈ្មួញដែលមក សុីស្នួលអោយក្រុមហ៊ុន PNT ចូលកាប់ឈើ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះបានយ៉ាងរលូន បន្ទាប់ពីប្រមូលឈើ ដឹកជញ្ជានតាមគោយន្ត កន្ត្រៃយ៍រួចហើយ បន្តលើកដាក់ ក្នុងរថយន្តធំៗ ចំនួន ០៤គ្រឿង ដូចមាននៅក្នុង រូបភាពស្រាប់ ចេញតាមក្រុមហ៊ុន ចំការកៅស៊ូ ជាប់ខេត្តព្រះវិហារ ទៅយ៉ាងសុខ ស្រួលបំផុត គ្មានមន្ត្រីជំនាញហ៊ាន ប៉ះពាល់នោះទេ ។
ផ្ទៃដីវិនិយោគប៉ុណ្ណាទៅ ! របស់ក្រុមហ៊ុន PNT នេះនៅមានឈើ កាប់បន្តទៀតពិត ប្រាកដមែនដែរឬទេ? បើយោងទៅតាម ការចោទសួរនិងចម្ងល់ពី មហាជនពិសេស ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ជាប់ៗគ្នាទាំងនោះ បានចោទសួរ សមត្ថកិច្ចពាក់ ពន្ធ័មូលដ្ឋាន យ៉ាងចាស់ដៃ។
ប្រជាពលរដ្ឋ រស់ភូមិបង្កន ឃុំរៀបរយ អំពាវនាវនិងទទូចដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមផ្ទៃប្រទេស និងជាគណះកម្មា ធិការថ្នាក់ជាតិ ដេីម្បីបង្ក្រាបទប់ ស្កាត់បទល្មើសព្រៃ ឈើធនធានធម្មជាតិ ចាត់មន្ត្រីក្រោមឱវាទ ក្នុងខេត្តព្រះវិហារចុះពិនិត្យ ទីតាំងក្រុមហ៊ុនPNT បើមិនដូច្នោះព្រៃឈើនៅសេសសល់បន្តិចបន្តួច ត្រូវរងការវិនាស ហិនហោចអស់ ក្រោមស្នាដៃ ក្រុមហ៊ុននេះ មិនខាន់ឡើយ៕