(ខេត្តរតនគិរី)៖ យោងតាមប្រភពរាយ ការណ៍ពីស្រុកអូរយ៉ាដាវ ខេត្តរតនគីរី មកថាក្រុមឈ្មួញ សម្រុកដឹក ជញ្ជូន ឈើតាមម៉ូតូ រាប់រយគ្រឿង ចេញពីច្រកផ្សេងៗ គ្នាសម្រុកចូលមក តាមភូមិលំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ឆ្លងទៅស្រុក យួនតាមប៉ុស្តិ៍ភ្នំក្រហម និងប៉ុស្តិ៍ភូមិលំ បានយ៉ាងរលូនដោយ ពុំមានការរំខាន ពីសមត្ថកិច្ចណាឡើយ ប្រជាពលរដ្ឋនៅក្នុង ភូមិជាច្រើននាក់មាន ការរអ៊ូរទាំយ៉ាងខ្លាំង បញ្ហាការរំខានដេកដោយ សារក្រុមឈ្មួញដឹកជញ្ជូន ឈើតាមម៉ូតូ សំឡេងឮខ្លាំងៗ ពេញភូមិតែម្ដង។
ពលរដ្ឋលើក ឡើងបន្តទៀតថា សព្វថ្ងៃនេះមិនដែល ឃើញសមត្ថកិច្ច ព្រំដែន ដូចជាលោកដា ភ្នំក្រហម លោក បញ្ញា នាយប៉ុស្តិ៍ នគរបាលការពារ ព្រំដែន គោក ភូមិលំ និងលោកអ៊ុល ប្រធានវរៈ 623 ចុះមកធ្វើ ការបង្ក្រាបបទ ល្មើសព្រៃឈើម្តង ណាឡើយ។
រាល់ថ្ងៃគេឃើញ តែបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញ ដឹកជញ្ជូនឈើឆ្លង ទៅប្រទេសយួនរាប់រយ ម៉ូតូក្នុងមួយថ្ងៃមួយថ្ងៃ ចំណែកអាជ្ញាធរស្រុក អូរយ៉ាដាវ ប្រធានគណៈបញ្ជាការឯក ភាពស្រុក លោក ម៉ា វិចិត្រ និងកម្លាំងពាក់ព័ន្ធ ជាច្រើនអង្គភាព នៅក្នុងស្រុកអូរយ៉ាដាវ ក៏មិនដែលឃើញធ្វើការ បង្ក្រាបនោះទេ ព្រោះដោ យសារសមត្ថកិច្ច ក្នុងស្រុកអូរយ៉ាដាវ គេបាននិយាយលើក ឡើងថាសព្វថ្ងៃនេះ ទោះបីដាក់កម្លាំងគណៈ កម្មការស្រុកទៅទប់ ស្កាត់យ៉ាងណាក៏ដោយ ព្រោះពួកក្រុមម៉ូតូមាន ផ្លូវវៀងច្រើន នៅតែដឹកជញ្ជូន ឆ្លងទៅប្រទេស យួនបានដដែលចង់ បិទបទល្មើសព្រៃឈើ នេាះឲ្យជួបលុះត្រា តែកម្លាំងការពារ ព្រំដែន តាមច្រករបៀង ខាងលើនេះបិទបានជួប បើកម្លាំងការពារ ព្រំដែនគោកនៅច្រកដូច ខាងលើនេះមិនបិទ សកម្មភាពដឹកជញ្ជូន បទល្មើសព្រៃឈើ នៅ តែមានដូចភ្លៀង រលឹមដដែលនឹង ចំណែកលោកដា នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក ភ្នំក្រហមនិងលោក បញ្ញា នាយប៉ុស្តិ៍ការពារ ព្រំដែនគោក ភូមិលំ រួមទាំង លោក អ៊ុលប្រធានវរៈ ការពារព្រំដែនគោក 623 គេហទំព័រយើងខ្ញុំមិន អាចសុំការពន្យល់បក ស្រាយបាននោះទេ។
ប្រជាពលរដ្ឋសូមអំពាវ នាវដល់លោក ញ៉ែម សំអឿន អភិបាលខេត្តនៃ គណៈអភិបាលខេត្ត រតនគិរី លោក យិន ចំណាន ស្នងការនគរបាល ខេត្តរតនគិរីនិងលោក ថាវ យ៉េន មេប៉េអឹម ខេត្តរតនគីរី ជួយចុះត្រួតពិនិត្យ នៅចំណុចដូចខាង លើផងទានបើនៅ តែបណ្ដែត បណ្ដោយទៅទៀត ព្រៃឈើសហគមន៍ ឬព្រៃការពារ ប្រាកដជាក្រុមឈ្មួញ ចូលកាប់ទន្ទ្រានដឹក ជញ្ជូនទៅប្រទេស យួនរលាយហិន ហោចមិនខានឡើយ៕