(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម (ប៉ាន់ខែម ប៊ុនថន ) សមាជិកគណៈកម្មា ធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួប សំណេះសំណាល ជាមួយក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា ៥ពាន់គ្រួសារ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការ ចូលរួមពីសំណាក់ ឯកឧត្តម សុខ ភាព សមាជិកគណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងាររាជរដ្ឋា ភិបាលចុះជួយ ស្រុកម៉ាឡៃ ឯកឧត្តម ង៉ោ ម៉េងជ្រួន សមាជិកអចិន្ត្រៃយ៍ គណបក្សខេត្ត បន្ទាយមានជ័យ និងជាប្រធានក្រុម ការងារខេត្តចុះជួយ ស្រុកម៉ាឡៃ។
លោក ស្វាយ ជា អភិបាលនៃគណៈ អភិបាលស្រុកម៉ាឡៃ និងជា ប្រធានគណៈកម្មា ធិការគណបក្សស្រុកម៉ាឡៃ លោកជំទាវ ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក ឯកឧត្តម ឌៀង សារ៉ាន់ អនុប្រធានគណៈ កម្មាធិការគណបក្ស មូលដ្ឋានគ៩៨ លោក យ៉ាង គឹមហ៊ុយ អនុប្រធានប្រចាំការ តំបន់អភិវឌ្ឍន៍ភូមិបឹង ជង្រុកតេជោឈ្នះឈ្នះ និងលោក រ៉េត រ៉ន ប្រធានប្រតិបត្តិ សម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកគណបក្ស ប្រជាជនកម្ពុជា ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានលើកឡើងអំពី វីរភាពដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលបាននាំយក សន្តិភាពពេញបរិបូរណ៍ មកជូនជាតិ និងប្រជាជនកម្ពុជា ឱ្យបានរស់នៅ ប្រកបដោយភាពសុខុដុម ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។
ក្នុងពិធីនោះ លោកជំទាវ ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានឧបត្ថម្ភអង្ករចំនួន១០០តោន សម្រាប់ចែកជូន បងប្អូនគ្រួសារគណ បក្សប្រជាជនកម្ពុជា ឃុំទួលពង្រ ស្រុកម៉ាឡៃ ៥ពាន់គ្រួសារ ដោយ១គ្រួសារទទួល បានអង្ករ២០គីឡូក្រាមអរគុណសន្តិភាព៕