លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វ ផ្សាយផែនការ ការពារសន្តិសុខ ដល់កងកម្លាំង ក្នុងអំឡុង ពេលគណបក្ស នយោបាយបើក យុទ្ធនាការឃោសនា រកសម្លេងឆ្នោត.!!!

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យផែនការ និងដាក់ទិសដៅការងារ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ សាធារណៈក្នុងកិច្ចដំណើរការ រៀបចំការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២ ដល់លោក លោកស្រី ស្នងការង នាយការិយាជំនាញ និងលោកអធិការ នគរបាលក្រុង-ស្រុកទាំង៩។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការ ងារសេនាធិការ បានថ្លែផែនការ និងសេចក្តីណែនាំ ផ្សព្វផ្សាយដល់កងកម្លាំង ស្តីពីការត្រៀមកម្លាំង ការពារពិធីបោះ ឆ្នោត -របៀបរបបការងារ -ច្បាប់គជប និងអប់រំក្រមសីលធម៌។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវ គោលការណែនាំ ដល់កម្លាំងនគរបាល ទាំងអស់ ត្រូវការពារ គ្រប់ការចុះធ្វើសកម្មភាព របស់គណបក្សនយោបាយ អំឡុងពេលចុះបើក យុទ្ធនាការឃោសនារ កសម្លេងឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត។

ទប់ស្កាត់បាតុភាពល្មើស ដែលបង្កចលាចលសង្គម ឬបទល្មើសអសន្តិសុខ និងត្រូវរួមគ្នាទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ។ លោកស្នងការខេត្ត ក៏បានអំពាវនាវដល់ កងកម្លាំងត្រូវមាន សិលធម៌ និង គោរពច្បាប់ គោរពវិន័យកង កម្លាំងអោយបានល្អ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *