(ភ្នំពេញ)៖ រថយន្តមួយគ្រឿងម៉ាក Toyota Raize បានបើកវ៉ាជែងមិន ប្រយ័ត្នជ្រុលទៅបុក រថយន្តមួយគ្រឿង ទៀតដែលធ្វើដំណើរ បញ្ច្រាសទិសគ្នាយ៉ាង ពេញទំហឹង បណ្ដាលឱ្យរថយន្ត បង្កក្រឡាប់ផ្ងារជើង ច្រងាងៗ និងរងការខូចខាត យ៉ាងដំណំ កាលពីវេលា ម៉ោងជាង៥ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយ ផ្លូវថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន នៅកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាក Toyota Raize ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BU-8288 ធ្វើដំណើរតាម បណ្ដោយផ្លូវថៃហ្គ័រ ពីជើងទៅត្បូងក្នុង ល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាង លើក៏បានបើកវ៉ា រថយន្តធំៗ ចំនួនបីគ្រឿងមិនផុត ក៏ជ្រុលទៅបុក រថយន្តមួយគ្រឿង ម៉ាក RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-2686 ដែលកំពុងតែធ្វើ ដំណើរតាមបណ្តោយ ផ្លូវថៃហ្គ័រ ក្នុងទិសដៅបញ្រ្ចាស គ្នាចំត្រង់កង់ក្រោយ ចំហៀងខាង ឆ្វេងពេញទំហឹង បណ្ដាលឱ្យដាច់កង់ខា ងក្រោយមួយគ្រាប់ រួចរថយន្តបង្ក មិនទាន់អស់ល្បឿនក៏បន្ត ទៅបុកគម្របលូប ណ្តាលឱ្យក្រឡាប់ផ្ងារ ជើងច្រងាងៗធ្វើឱ្យ រថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាង ដំណំដូចគ្នា។ តែក្នុងករណី គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមាន មនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែង កើតហេតុខាងលើ ដោយឱ្យភាគីទាំងសង ខាងធ្វើការសម្រប សម្រួលគ្នា ទើបភាគីខាងម្ចាស់ រថយន្តម៉ាក Toyota Raize ជាអ្នកបង្កបានយល់ព្រមសងសំណង ទៅខាងភាគីម្ចាស់ រថយន្តម៉ាក RAV4 ជាអ្នករងគ្រោះ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើត ហេតុតែម្តង ៕