(ខេត្តពោធិ៍សាត់)៖ សមត្ថកិច្ចនគរបាល ស្រុកភ្នំក្រវាញឃាត់ខ្លួន ជនសង្ស័យម្នាក់តាម បណ្ដឹងពាក់ព័ន្ធនឹងការចាប់ រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុ១០ឆ្នាំ នៅថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ករណីនេះ បានធ្វើឡើងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៤៥នាទី រសៀល ស្ថិតនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានទទួលបណ្ដឹង ពីស្រ្តីម្នាក់ ដែលប្តឹងចោទប្រកាន់ថា ជនសង្ស័យ បានចាប់ រំលោភសេពសន្ថវៈ ទៅលើកូនស្រី របស់គាត់រហូតបានសម្រេច ។
ជនសង្ស័យពាក់ព័ន្ធ នឹងករណីរំលោភ សេពសន្ថវៈខាងលើមាន ឈ្មោះ ធុយ ថន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិត្រកួនឃុំលាច ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណែកកុមារីរងគ្រោះមានអាយុ ១០ឆ្នាំ រស់នៅក្នុងបន្ទុក គ្រួសារឪពុកម្ដាយ ស្ថិតនៅ ភូមិឃុំកើតហេតុខាងលើ។
ស្រ្តីជាម្ដាយបានឱ្យដឹងថា ជនសង្ស័យ (ធុយ ថន) បានល្បួង និងប្រើល្បិចកល ឱ្យលុយកូនស្រីរបស់ គាត់ចំនួន១០០០រៀល ដើម្បីជូនទៅបេះ ផ្លែក្រូចឆ្មារ នៅខាងក្រោយផ្ទះ ហើយក៏ធ្វើសកម្មភាព ចាប់រំលោភបាន សម្រេចតែម្ដង។
ជនសង្ស័យត្រូវបាន សមត្ថកិច្ចចាប់ខ្លួន យកទៅសួរនាំនៅ អធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ រួចហើយបញ្ជូន ទៅការិយាល័យ ជំនាញនៃស្នងការ ដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត។ ចំណែកកុមារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ជំនាញបញ្ជូនទៅ ពិនិត្យនៅមន្ទីរពេទ្យ បង្អែកខេត្តពោធិ៍សាត់ ដើម្បី ធ្វើកុសលវិច្ច័យ៕ ដោយលោក ផាន់ ប៊ុនថុន