(ខេត្តកំពង់ស្ពឺ)៖ ជនសង្ស័យជាជនជាតិ ចិនចំនួន៥នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះធ្វើ ការឃាត់ខ្លួនខណៈដែល ក្រុមជនសង្ស័យ សំងំផលិតនិងចែក ចាយគ្រឿងញៀននៅ ក្នុងទីតាំងមួយ នៅក្នុងចំការស្វាយជា យូរខែណាស់មកហើយ។
ការបង្ក្រាបទីតាំងផលិត គ្រឿងញៀនខាង លើនេះធ្វើឡើង កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ចំការស្វាយ ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថ កិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យជា ជនជាតិចិនដែល ឃាត់ខ្លួនទាំង៥នាក់ មិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយទេ។
ប្រភពបានបន្តឲ្យដឹងទៀតថា នៅមុនពេលចុះបង្ក្រាប ទីតាំងផលិតគ្រឿង ញៀនខាងលើនេះគឺ ក្រុមការងារចម្រុះដែល ដឹកនាំ ដោយ លោក ឧត្ដមសេនីយ៍ទោ សិរី បុត្រសត្យា នាយករងមន្ទីរ ប្រឆាំងគ្រឿងញៀន ដោយមានការ សម្របសម្រួល ពីលោក ខៃ សម្ភស្ស ព្រះរាជ អាជ្ញារងអមសាលាដំបូង ខេត្ត កំពង់ស្ពឺ និងមានការចូលរួម ពីលោកស្រីឧត្ដមសេនីយ៍ឯក ឈឹម សិទ្ធបុណ្យរិទ្ធ អគ្គលេខាធិការ រងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងមន្ត្រីសមត្ថកិច្ច ជាច្រើនរូបថែមទៀតផង។
សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ក្រោយធ្វើការបង្ក្រាប ទីតាំងផលិត គ្រឿងញៀន ដកហូតបានវត្ថុតាង ១-សារធាតុគីមីផ្សំ សរុបទម្ងន់ ៦០ គីឡូក្រាម ២-សារធាតុគីមី សរុបទម្ងន់ ៥២៨០ គីឡូក្រាម។
បន្ទាប់ពីចុះ ត្រួតពិនិត្យ រួចក្រុមការងារ បានធ្វេីការបិត គ្រប់បន្ទប់ទាំងអស់ និងបានប្រគល់ ឃ្លាំងខាងលើ ឲ្យអធិការនគរបាល ស្រុកភ្នំស្រួច គ្រប់គ្រង រង់ចាំស្រាវជ្រាវ បន្តទៀតចំណែក ជនសង្ស័យទាំង ៥នាក់ត្រូវបាន សមត្ថកិច្ចជំនាញ កំពុងធ្វើការសាក សួរនិងអនុវត្តតាម នីតិវិធីច្បាប់៕ ដោយលោក សឿនហៀរឡុង