ខេត្តព្រះវិហារ ៖ បទល្មើសដឹកជញ្ជូន ឈើចេញពី ភូមិ ឈ្វា ឃុំ ធ្មា ស្រុក ជ័យសែន ខេត្តព្រះវិហារ មានសភាពកាន់ តែខ្លាំងក្លា យោងតាមប្រភព ជាក់ស្តែងនៅភូមិ ឃុំខាងលើនេះបាន ឲ្យដឹងថា៖ រយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ បទល្មើសដឹកជញ្ជូន ឈើចេញពីចំណុច ខាងលើ ឆ្លងកាត់ស្រុកវៀង ឆ្ពោះទៅខេត្តកំពង់ធំ មានសភាព កាន់តែខ្លាំងក្លា ។
ដោយមានមេឈ្មួញ ជើងខ្លាំងពីររូប ដែលមានឈ្មោះ ម៉េត ! និងបក្ខពួកម្នាក់ ទៀតឈ្មោះ ពន្លក ! បានដឹកជញ្ជូនឈើតាម រថយន្តកែឆ្នៃមួយ គ្រឿងបានធ្វើសកម្មភា ដោយមិនញញើត សមត្ថកិច្ចនោះឡើយ។
ប្រភពច្បាស់ការណ៍ បានបន្តឲ្យដឹងថា៖ មេឈ្មួញដ៍ល្បីល្បាញ ខាងដឹកជញ្ជូនឈើ ខុសច្បាប់នេះ មានអ្នកនៅពី ក្រោយខ្នងដ៍រឹងមាំ ក្នុងខេត្តព្រះវិហារ ហើយគេបាន អះអាងថា៖ មិនខ្លាចអ្នកសារព័ត៍មាន រាយការណ៍ឬក៍ ផ្សព្វផ្សាយនោះទេ ។
ដោយឡែកមន្ត្រីពាក់ពន្ធ័ ក្នុងខេត្តព្រះវិហារ ចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត គឺមិនទប់ស្កាត់បទល្មើស ដឹកជញ្ជូនឈើនេះទេ បើទោះបីមានស្នាក់ការ ប្រចាំជាច្រើនតាមដងផ្លូវ ជាក់ស្តែង នៅយប់ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២២ វេលា ម៉ោង ០៣និង៣២នាទី សកម្មភាពដឹក ជញ្ជូនឈើរបស់ មេឈ្មួញ ឈ្មោះ ម៉េត ! និង ឈ្មោះ ពន្លក ! បានធ្វើចរាចរណ៍ ដឹកជញ្ជូនឈើ ចេញពីស្រុកជ័យសែន តាមរថយន្តកែឆ្នៃរ ហូតមកដល់ ស្រុករវៀង ឆ្ពោះទៅខេត្តកំពង់ ធំដោយរលូន ហើយបណ្តាញ ព័ត៍មានក៍បានធ្វើការ ទំនាក់ទំនង នឹងរាយការណ៍ ទៅ ស្ថាប័នពាក់ពន្ធ័ តាមលំដាប់ ដើម្បីទប់ស្កាត់ រថយន្តដឹកឈើ ខាងលើនេះ គឺពុំមានការ ឆ្លើយតបនោះទេ។
ដូច្នេះមេឈ្មួញខាង លើនេះកាន់តែមាន អំណាចដើរប្រមូលឈើ ដឹកជញ្ជូនចេញ ពីក្នុងខេត្តព្រះវិហារ យ៉ាងគឃ្លើន ដូច្នេះបទល្មើសផល អនុផលព្រៃឈើក្នុង ព្រះវិហារមិនអាចទប់ ស្កាត់បានទេ ហើយមានការកើនឡើង យ៉ាងគំហុកក្នុងមួយថ្ងៃៗ ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបទ ល្មើសព្រៃឈើក្នុង ខេត្តព្រះវិហារ បានសម្ដែងសេចក្ដី ព្រួយបារម្ភថា ព្រៃឈើដែលនៅ សេសសល់តាមបណ្តា ស្រុកនានាក្នុងខេត្តព្រះវិហារ ចៀសមិនផុតពី សេចក្ដីវិនាសសាប សូន្យក្នុងពេលឆាប់ៗ ខាងមុខនេះជាមិនខាន ឡើយនិងខកចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរពាក់ ពន្ធ័ក្នុងខេត្តព្រះវិហារ មិនអើពើទៅលើបទ ល្មើសដែលបានកើតឡើង ជាបន្តបន្ទាប់ ។
មន្ត្រីអង្កការក្រៅ រដ្ឋាភិបាលបាន ស្នើសុំសំណូមពរ ដល់ឯកឧត្តម ប្រាក់ សុវណ្ណាន ! អភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ មេត្តាចាត់វិធាន ការចំពោះឈ្មួញដែល កំពុងធ្វើសកម្មភាព និង មានអ្នកនៅក្រោយខ្នង ដ៍រឹងមាំចាំជួយជ្រុំ ជ្រេងឈ្មួញដើម្បី ដឹកជញ្ជូនបទល្មើស ព្រៃឈើដោយរលូន ៕