លោកអធិការដ្ឋាន នគរបាលស្រុក ត្រពាំងប្រាសាទ សូមធ្វើការបដិសេធ ទាំងស្រង់ ចំពោះការចុះផ្សាយ  របស់សារព័ត៌មានមួយចំនួ ចំពោះអត្ថបទ ចុះផ្សាយកាល ពីថ្ងៃ ថាមានករណីលេង ល្បែងស៊ីសង (បាញ់អាប៉ោង) នៅចំណុចចំការចន្ទី ស្ថិតក្នុងភូមិ ត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ  ជាព័ត៌មានមិនពិត !!!

(ខេត្តឧត្ដរមានជ័យ)៖ ស្រុកត្រពាំងប្រសាទ នាថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ អធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ សូមធ្វើ ការបដិសេធចំពោះ ការចុះផ្សាយរបស់ សារព័ត៌មានមួយចំនួ ចំពោះអត្ថបទចុះផ្សាយ កាលពីថ្ងៃទី២២ខែឧសភា ឆ្នាំ២០២២ ថាមានករណីលេង ល្បែងស៊ីសង (បាញ់អាប៉ោង) នៅចំណុចចំការចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាព័ត៌មានមិនពិត ។

អធិការដ្ឋានគរបាល ស្រុកត្រពាំងប្រាសាទ សូមជម្រាបជូន ដល់សាធារណៈជន មេត្តាជ្រាបថា នារយះពេលកន្លង មកទីតាំងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញនៃអធិការដ្ឋាន បានធ្វើការចុះបង្រ្កាប រុះរើទីតាំងខាងលើ និងនាំខ្លួនម្ចាស់ ទីតាំងមកធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការប្រព្រឹត្តិ ល្បែងស៊ីសងគ្រប់ ប្រភេទ រួចមកហើយ។ ជាក់ស្តែង បច្ចុប្បន្នជារដូវវស្សា ទីតាំងខាងលើ ត្រូវបានជន់លិចដោយទឹកភ្លៀង  ពិបាកក្នុងធ្វើដំណើរ។ ជារឿយៗសារព័ត៌មានមួយចំនួន តែងតែចុះផ្សាយនូវ ព័ត៌មានដដែលៗ  រូបភាពដដែលៗ ដែលបង្កជាផលរំខាន ជាខ្លាំងដល់កង កម្លាំងមានសមត្ថកិច្ច ក្នុងកិច្ចខិតខំ អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល និងការបម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋ។

អធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ សូមអរគុណដល់ ប្រជាពលរដ្ឋក៏ដូច ជាអ្នកសារព័ត៌មាន ចំពោះ កិច្ចសហការផ្តល់ព័ត៌មាន ក៏ដូចជាការចុះផ្សាយ នូវព័ត៌មានច្បាស់លាស់ ពិតប្រាកដ មិនបំភ្លៃ ជូនដល់ កងកម្លាំងនៃ អធិការដ្ឋានឱ្យបានដឹង ដើម្បីធ្វើការចុះបង្ក្រាប។

ដោយឡែក ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំង មានសមត្ថកិច្ច សូមសំណូមពរយ៉ាង ទទូចដល់អស់លោក អ្នកសារព័ត៌មាន មួយចំនួន ដែលតែងតែចុះ ផ្សាយនូវព័ត៌មាន បង្កាច់បង្ខូច បំភ័ន្តការពិត សូមមេត្តា បញ្ឈប់ជាបន្ទាន់ បើនៅតែបន្ត អធិការដ្ឋាន នឹងចាត់វិធានការ តាមផ្លូវច្បាប់ សូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *