សមត្ថកិច្ចនគរបាល ក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យ ជាស្រ្តីលក់ផ្លែឈើ និងកាត់ដេរ ២នាក់ ជាមុខសញ្ញាចែក ចាយនូវសារ ធាតុញៀន???

(ខេត្តរតនគិរី)៖ កម្លាំងនៃអធិការដ្ឋាន នគរបាលក្រុងបានលុង បានធ្វើការគាត់ខ្លួនស្ត្រី ជាអ្នកលក់ដូរផ្លែ ឈើនិងស្ត្រីកាត់ដេរ២ នាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ករណីរក្សា ទុកនិងចែកចាយ នៅសារធាតុញៀនដោយ ខុសច្បាប់នូវសារ ធាតុញៀន  នៅចំណុចខាង កើតព្រលានយន្តហោះ ស្ថិតនៅភូមិថ្មី  សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោមការ សម្របសម្រួល នីតិវិធី ពីលោក លាង អ៊ូ ព្រះរាជ អាជ្ញារងអមសាលា ដំបូងខេត្តរតនគិរី ។

សត្រីជាជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ ខ្លួនមានឈ្មោះដូច ខាងក្រោម៖ ១.ឈ្មោះ ហោ បូឡែន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះជួលភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី  ២.ឈ្មោះ នាង សារ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះជួលភូមិជ័យជនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

វត្ថុតាងដើរសមត្ថកិច្ច នគរបាលក្រុងបាន លុងចាប់យករួមមាន៖ ១.មេតំហ្វេតាមីន ចំនួន១៣ថង់ ទម្ងន់៥.៦១ ក្រាម ។

ជនសង្ស័យទាំងពីរ នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់និង រក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលក្រុងបានលុង ដើម្បីបញ្ជូនទៅអយ្យ ការអមសាលាដំបូង ខេត្តតាមនីតិវិធីច្បាប់ ៕ដោយ លោកសឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *