(ខេត្តក្រចេះ) ៖ ថ្មីៗនេះគេសង្កេតឃើញថា សកម្មភាពនៃការដឹ កជញ្ជូនឈើ ឃ្លុំមុខកាត់ធំៗ តាមរយៈគោយន្តកន្ត្រៃ យ៉ាងគគ្រឹកគគ្រេងនៅ ក្នុងតំបន់ដែន ជម្រកសត្វព្រៃ ព្រៃឡង់ ខណៈមន្ត្រីបរិស្ថាន និង សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់នៅក្នុង តំបន់នោះហាក់កំពុង តែសម្ងំស្ងៀម ។
យោងតាមប្រភពពី សារព័ត៌មានក្នុងស្រុក និង ប្រជាពលរដ្ឋមួយ ចំនួនក្នុងស្រុកសំបូរ បានឲ្យដឹងថា៖ សព្វថ្ងៃនេះ មានសកម្មភាពនៃ ការដឹកជញ្ជូនឈើ តាមរយៈគោយន្តកន្ត្រៃ រាប់សិបគ្រឿង ក្នុងមួយយប់ៗចេញពីតំបន់ដែន ជម្រកសត្វព្រៃ ក្នុងតំបន់ព្រៃឡង់ នាំចូលទៅក្នុងក្រុមហ៊ុន ( ស៊ីងបាយអូថេកស៍ ) ដើម្បីប្រែក្លាយ ទៅជាឈើស្របច្បាប់ ។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ៖ សកម្មភាពនៃការ ដឹកជញ្ជូនឈើខុសច្បាប់ នៅតំបន់ខាងលើនោះ នៅទីនោះក៏មាន មន្ត្រីជំនាញបរិស្ថាន ដែលមានស្នាក់ការប្រចាំ នៅតំបន់នោះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់លោក សាំង សុខន នាយកដែនជម្រក សត្វព្រៃ ព្រៃ ឡង់ ដែលប្រចាំការ ការពារ និង ទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ទិសព្រៃឡង់ រួម នឹង សមត្ថកិច្ចជំនាញពាក់ ព័ន្ធជាច្រើនផ្សេងទៀត តែហាក់ដូចជាកំពុង តែសំងំស្ងៀមរៀងៗខ្លួន ។
ប្រភពពីប្រជាពលរដ្ឋដែល រស់នៅតំបន់នោះ បានឲ្យដឹងដែរថា ៖ ក្រុមមេឈ្មួញបាន កៀងគរប្រជាពលរដ្ឋ ឱ្យចូលទៅកាប់ ឈើនៅក្នុងតំបន់ ដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលស្ថិតនៅក្នុង ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តក្រចេះ នាំយកទៅលក់ អោយក្រុមហ៊ុន (ស៊ីបាយអូរថេកស៍ ) ដែលមានទីតាំងស្ថិ តនៅក្នុង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្នុងមួយម៉ែត្រគូបតំលៃ ៤០ម៉ឺនរៀល ។ ហើយសកម្មភាព នៃការដឹកជញ្ជូន ឈើនៅតំបន់ខាង លើនោះគឺបានធ្វើ ឡើងជាប្រចាំ ជារៀងរាល់យប់តែម្តង ។
មហាជនបានស្នើសុំឲ្យ អាជ្ញាធរ ក៏ដូចជា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសលោក ប្រធានមន្ទីរកសិកម្ម និង លោកប្រធានមន្ទីរ បរិស្ថាន ខេត្តក្រចេះ សូមលោកមេត្តាចាត់ វិធានការទៅលើការ ចរាចរណ៍ ដឹកជញ្ជូនឈើ ខុសច្បាប់យ៉ាង អនាធិបតេយ្យ នៅក្នុងដែន ជម្រកសត្វព្រៃ ព្រៃឡង់ នេះផងទាន! បើពុំដូច្នេះទេ សម្បត្តិធនធានធម្មជា តិច្បាស់ជារលាយហិន ហោចអស់ជាក់ជាមិនខានឡើយ៕
ជុំវិញខាងលើនេះ អង្គភាពយើងខ្ញុំរងចាំ ស្វាគមន៍រាល់ការបំភ្លឺ ពីសាមីពាក់ព័ន្ធទាំងអស់ រៀងរាល់ម៉ោងធ្វើការ ។