(ខេត្តបន្ទាយមានជ័យ)៖ បើតាមរបាយការ របស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បាន ឲ្យ ដឹងថាគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ក្នុងឪកាសបុណ្យភ្ជុំ បិណ្ឌចំនួន៣ថ្ងៃ នៅខេត្តបន្ទាយ មានជ័យ ដោយគិតចាប់ ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៩ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ កើតឡើងមាន២ករណី ស្លាប់១នាក់និងរបួស ធ្ងន់ស្រាល៧នាក់។
លោកវរៈសេនីយ៍ឯក ស គឹមសួគ៍ នាយការិយាល័យ ចរាចរណ៍ផ្លូវគោក បានឲ្យអ្នកយកព៍ត័ មាន ដឹងថា២ករណីនោះ កើតឡើងនៅក្នុងស្រុក ស្វាយចេក និងស្រុក ព្រះនេត្រព្រះ ក្នុងនោះ ស្លាប់១នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល៥នាក់។
លោកវរៈសេនីយ៍ឯក ស គឹមសួគ៍បានបញ្ជាក់ ឲ្យដឹងទៀតថា ករណីស្លាប់ របួសធ្ងន់ ស្រាល នោះ បណ្តាលមកពី ម៉ូតូ បុកនិង ម៉ូតូ ក្នុងសភាពស្រវឹង ប្តូរគន្លងបត់ឆ្វេង នៅពេលយប់ និង ពេលថ្ងៃ ក្នុងនោះម៉ូតូខូចខាត ៤គ្រឿង បើប្រៀបធៀបឆ្នាំ ២០១៨និងឆ្នាំ២០១៩ គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង២ករណីស្មើរគ្នា។
លោកវរសេនីយ៍ ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង សិរីសោភ័ណ បាន ប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាក្នុងឪកាស បុណ្យភ្ជុំបិណ្ឌមាន រយៈពេល១៥ថ្ងៃ នេះស ភាព ការណ៍ស្ងប់ស្ងាត់ គ្រោះថ្នាក់ចរាណ៍ ស្លាប់១ របួសធ្ងន់ ស្រាល៧នាក់ មានការថយ ចុះ នោះដោយសារគោរព តាមបទបញ្ជារបសើ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកបានឲ្យកងរាជ អាវុធហត្ថគ្រប់ក្រុង ស្រុកចុះ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងកម្មវិធីបុណ្យកាន់វេណបិណ្ឌ ភ្ជំបិណ្ឌ រយះ ពេល១៥ថ្ងៃ តាមទីវត្ដអារាម និងទីកន្លែងកម្សាន្តនានា ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោក ឧត្តមសេនីយ៍ទោ អាត់ខែមស្នង ការនគរបាល ខេត្តបន្ទាយមាន ជ័យបានប្រាប់ អ្នកយកព៍ត័មាន ឲ្យដឹងដែរថាការ ថយចុះនៃគ្រោះថ្នាក់ ចរាចរណ៍នេះ ដោយមានការ ផ្តាំផ្ញើរ របស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានឲ្យក្រុម យុវជន ក្មួយៗយុវជនកាក បាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ ដែលបានចូលរួម ដោយស្ម័គ្រ ចិត្ត ក្នុងយុទ្ធនាការ ផ្សព្វផ្សាយសារអំពី សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយភាព ងាយរង គ្រោះរបស់ប្រជាពល រដ្ឋតាមដងផ្លូវឲ្យរួច ផុតពីសេចក្តីស្លាប់ ពិការភាព និងរងរបួស ដោយសារ ឃាតកលាក់មុខគឺ គ្រោះថ្នាក់ចរាចរណ៍ ដែលជាគ្រោះមហន្តរាយ បង្កឡើងដោយមនុស្ស ជាពិ សេស ក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌខាងមុខនេះ។
ក្នុងនោះលោកបាន ឲ្យមន្ត្រីនគរបាលចរាចណ៍ ចុះផ្សព្វផ្សាយអប់រំមួយ ចំនួនដល់ប្រជាពលរដ្ឋ មានដូចជា ត្រូវពិនិត្យលក្ខណៈ បច្ចេកទេសយាន យន្តជានិច្ច ពិសេសត្រួត ពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺផ្លូវ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់ កំណត់ ចំពោះរថយន្ត ដឹកអ្នក ដំ ណើរ ឬដឹកកម្មករមិន ត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល ត្រូវពាក់មួកសុវត្ថិភាព ជានិច្ច ក្នុង ពេល ធ្វើដំណើរតាមទោច ក្រយានយន្ត ត្រូវពាក់ខ្សែ ក្រវាត់សុវត្ថិភាព ជានិច្ចក្នុងពេលធ្វើដំណើរ តាមរថយន្ត ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច មិនត្រូវបើក បរ លើសល្បឿនកំណត់ ជាដាច់ខាតមិនត្រូវបើក បរក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង ឬគ្រឿង ញៀន ជាដាច់ខាត មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស មិនត្រូវបើកបរ ក្នុង ស្ថានភាពងងុយ ដេកជាដាច់ខាត និងត្រូវមានអ្នក បើកបរបម្រុង សម្រាប់ប្តូរវេន ត្រូវបើកបរ ក្នុង ស្មារតីប្រុងប្រយ័ត្ន ជានិច្ច ប្រកបដោយសីលធម៌ យោគយល់អធ្យាស្រ័យ ហាមការបាចទឹក លើអ្នកធ្វើដំណើរ តាមដងផ្លូវ ៕