(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃ អាទិត្យ ៧រោច ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ វេលា ម៉ោង ១៥និង១៣នាទី នៅចំណុចភូមិរំ ចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង អនុវត្ត តាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាន នគរ បាល ខេត្តបាត់ដំបង និងដោយ បានការសម្រប សម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សា លាដំបូង ខេត្តបាត់ដំបង ផងនោះ លោកវរសេ នីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី រំលោភលើទំនុកចិត្ត ( បញ្ចាំម៉ូតូ) និងបានធ្វេីការ នាំខ្លួនជនសង្ស័យ ចំនួន០២នាក់ ១-ឈ្មោះ ប៉េ សីហា (ហៅខ្វាក់) ភេទ ប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាតរតនៈ ក្រុងនិងខេត្ត បាត់ដំបង (ជាអ្នកយក ម៉ូតូទៅបញ្ចាំ) ២-ឈ្មោះ អ៊ូច សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ភូមិសំរោងក្នុង ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជាអ្នកទទួល ម៉ូតូបញ្ចាំ)។
វត្ថុតាងដែលកម្លាំង ការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលដកហូត បានរួមមាន៖ ម៉ូតូ ម៉ាកហុងដាឌ្រីមចំនួន ០៦គ្រឿង និងម៉ូតូម៉ាកហុងដាស្កុបពី ចំនួន ០៣ គ្រឿង។
សូមបញ្ជាក់ផងដែលថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ប្រមាណ១៥និង៣០ នាទី នៅចំណុច ភូមិ រំចេក៤សង្កាត់រតនៈ ក្រុងនិងខេត្ត បាត់ដំបង ជនសង្ស័យ ឈ្មោះ ប៉េ សីហា បានខ្ចីម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-6938 ពីជនរងគ្រោះឈ្មោះ ខៀវ សុថា ភេទប្រុស អាយុ៤ ៤ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង ទៅញ៉ាំអី តែពេលខ្ចីម៉ូតូបាន ហេីយក៏យកទៅ បញ្ចាំនឹងឈ្មោះ អ៊ូច សារ៉ន ដោយគ្មានឯកសារ អ្វីទាំងអស់ ។
លោកវរសេនីយ៍ឯក ឈឿងគឹមសុង បានបន្តឲ្យដឹងថា ដោយឃើញសកម្មភាព របស់ជនសង័្សយបែប នេះជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមក សមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈ ការស្រាវ ជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុក ដាក់ទើបសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងឈានដល់ ការឃាត់ ខ្លួនជនសង័្សយ រួចនាំទៅ ដល់កន្លែងទទួល បញ្ចាំនិងឃាត់ខ្លួន ម្ចាស់ទីតាំងនិងដក ហូតម៉ូតូរបស់ជនរង គ្រោះរួមនឹងម៉ូតូ ពាក់ព័ន្ធផ្សេងទៀត សរុបចំនួន០៩គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យ ជំនាញកំពុងកសាង សំណុំរឿង ដេីម្បីបញ្ជូន ទៅសាលាដំបូង ខេត្ត បាត់ដំបង ចាត់ការបន្តតាម នីតិវិធីច្បាប់ រីឯម៉ូតូជនងគ្រោះ បានប្រគល់ជូន ម្ចាស់វិញផងដែរ៕ ដោយលោក សឿនវ៉ាន់ម៉ាន់លី