ក្មួយស្រីសម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ូតូ ១គ្រឿង និងថវិកា ២០០ដុល្លារ ដល់យុវជន វឿន តុលា ជិះកង់ដង្ហែក្បួន គណបក្ស ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន ត្រូវជាក្មួយស្រី បង្កើតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានឧបត្ថម្ភម៉ូតូ មួយគ្រឿងម៉ាក Scopy និងថវិកាចំនួន ២០០ដុល្លារ ដល់យុវជនម្នាក់ ដែលជិះកង់ចូលរួម ដង្ហែក្បួនរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

យុវជនរូបនេះ មានឈ្មោះ វឿន តុលា បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។ យុរជនរូបនេះ មានបងប្អូន ១០នាក់ ឪពុកបានទទួលមរណភាព ចំណែកម្តាយ ដើរស៊ីឈ្នួលលាងចាន និងបោកគក់ ខោអាវឲ្យគេ។

រូបថតរបស់ យុវជនរូបនេះ ត្រូវបានគេចាប់ អារម្មណ៍ និងយកទៅបង្ហោះចែក ចាយតាមបណ្តាញ សង្គមហ្វេសប៊ុក ជាពិសេស សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានចាត់ទុកថា ការចូលរួមរបស់ យុវជនគឺប្រកប ដោយឆន្ទៈ និងភាពស្មោះស្ម័គ្រ ចំពោះគណបក្ស ប្រជាជនកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *